សូមឳពុកម្ដាយគ្រប់រូប ប្រុងប្រយ័ត្ន! ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ ត្រូវឆក់ស្លាប់ ដោយសារលេងទូរស័ព្ទកំពុងសាក

បរទេស៖ ទោះបីជាមានការចែករំលែកនៅលើប្រព័ន្ធនៅធឺណែត បណ្ដាញសង្គមយ៉ាងណាក្ដី លើករណីលេងទូរស័ព្ទកំពុងសាកថ្ម ត្រូវបានឆក់ស្លាប់ ក៏នៅតែមានមនុស្សមួយចំនួនហាក់មិនខ្លាចរអា ឬមិនចាប់អារម្មណ៍ការពារខ្លួនពីគ្រោះថ្នាក់នេះដដែល។

ជាក់ស្ដែងដូចករណី មានក្មេងស្រីម្នាក់អាយុ ៤ឆ្នាំម្នាក់ទៀតហើយ ដែលត្រូវបានឆក់ខ្សែភ្លើងស្លាប់ ព្រោះតែប្រើប្រាស់ទូរស័ព្ទកំពុងបញ្ចូលថ្ម ហើយត្រូវបានគេចែករំលែកពេញបណ្តាញសង្គម ប៉ុន្តែអត្តសញ្ញាណពិតប្រាកដរបស់ក្មេងរងគ្រោះមិនត្រូវបានគេបង្ហាញនោះឡើយ។

បើយោងតាមសារមួយ ដែលឪពុករបស់ក្មេងស្រីរងគ្រោះបានបង្ហោះលើ WhatsApp បានឲ្យដឹងថា នៅថ្ងៃកើតហេតុ កូនស្រីរបស់គាត់បានទៅចុចលេងទូរស័ព្ទ ដែលកំពុងបញ្ចូលថ្ម ខណៈដៃរបស់នាងនៅសើមនៅឡើយ ហើយពេលនោះគាត់ក៏បានហាមកូនស្រីដែរ តែនាងមិនព្រមធ្វើតាម

ស្រាប់តែបន្តិចក្រោយមកនាងក៏ត្រូវឆក់ស្លាប់តែម្តងទៅ។ ឪពុកក្មេងស្រីរងគ្រោះបានបង្ហោះសារ ដើម្បីក្រើនរំលឹកមនុស្សទាំងឡាយថា សូមអ្នកទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នចំពោះករណីនេះឲ្យបានខ្ពស់បំផុត ព្រោះការធ្វេសប្រហែសតែបន្តិចអាចធ្វើឲ្យមានមនុស្សស្លាប់ជាមិនខាន៕

ប្រភព៖ worldofbuz

Leave a Reply

Your email address will not be published. Required fields are marked *