បងប្អូនបានទៅកែប កុំភ្លេចចូលថ្វាយបង្គំ ព្រះពុទ្ធបដិមាធំ ដែលស្ថិតលើភ្នំពោនផងណា!

កែប៖ ព្រះពុទ្ធបដិមាប្រទានអភ័យកម្ពស់ ៦ម៉ែត្រ និង ព្រះពុទ្ធរូបទ្រង់បិណ្ឌបាត្រ ១៥៧អង្គ ស្ថិតនៅលើភ្នំពោន ក្នុង​វត្ត​សត្ថា​ធម្ម​វិហារ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប កំពុងល្បីល្បាញខ្លាំងដល់ពុទ្ធសាសនិកជនជិតឆ្ងាយ ។

ព្រះពុទ្ធរូបរាប់រយអង្គរំលេចពណ៌មាស ព្រមទាំងព្រះអង្គដ៏ធំបាន​ក្លាយ​ជា​កន្លែង​សក្ការៈ​មួយដ៏ល្អឯកអស្ចារ្យក្រៃលែង ។ពុទ្ធសាសនិកជន ព្រមទាំងអ្នកដំណើរដែលធ្វើដំណើរ ឆ្លងកាត់ វត្តអារាមមួយនេះនឹងភ្ញាក់ផ្អើល រំភើបចិត្តក្រៃលែង ហាក់កំពុង​ស្ថិត​នៅទី​កន្លែងមួយពោរពេញ​ដោយ​ក្ដីស្ងប់សុខ និងបារមីព្រះអង្គរាប់រអង្គកំពុងឃុំគ្រងថែរក្សាមនុស្សលោកដូច្នោះដែរ ៕

ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *