សូមបងប្អូនប្រុងប្រយ័ត្ន! ដាក់កូនតូចពីមុខ ឈប់ម៉ូតូមិនពន្លត់ម៉ាស៊ីន ស្រាប់តែកូនតូចចាប់ហ្គាមូលឡើង…(មានវីដេអូ)
ជារឿយៗ បងប្អូនពេលជិះម៉ូតូចូលចិត្តដាក់កូនក្មេងពីខាងមុខពេលទៅណាមក។
ការធ្វើបែបនេះ អាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង ប្រសិនបើយើងមិនប្រុងប្រយ័ត្ននោះ។
ជាក់ស្ដែង បើយោងតាមវីដេអូ ដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងប្រទេសវៀតណាមនោះ គេឃើញបុរសម្នាក់អាចជាឪពុករបស់ក្មេងស្រីតូច បានឌុបនាងតូចដាក់អង្គុយពីមុខ មកឈប់នៅហាងលក់ទំនិញមួយ
ខណៈពេលនោះ ឱពុកបានលើកកូនស្រីចុះពីម៉ូតូដោយមិនបានពន្លត់ម៉ាស៊ីនម៉ូតូ ស្រាប់តែដៃឆ្វេងរបស់នាងតូចចាប់ហ្គាមូលឡើង បណ្តាលឱ្យម៉ូតូស្ទុះបុកទំនិញមុខហាង រួចហើយដួលសង្កត់ពីលើនាងតូចទៀត៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖