ស្អុយមាត់រាប់ខែ ក្រោយដឹងការពិត ហួសចិត្ត!
តើអ្នកមានអារម្មណ៍ថាពេលដែលអ្នកកំពុងសន្ទនាជាមួយដៃគូសន្ទនារបស់អ្នក មានគេយកដៃឬកន្សែងខ្ទប់ច្រមុះរបស់គេដែរទេ?តើអ្នកដែលមានអារម្មណ៍ខ្លួនឯងថា អ្នកមានក្លិនមាត់អាក្រក់ដែរទេ?
មិនបាច់ ឆ្ងល់ទៀតទេ ធាតុពិតវាគឺជាកត្តាជីវសាស្រ្តដែលកើតមានឡើងលើជីវិតមនុស្សគ្រប់ៗរូប គ្រាន់តែអ្នកខ្លះគេដឹងនិងអ្នកខ្លះនៅមិនទាន់ច្បាស់ ។ ជាធម្មតាអ្នកប្រាកដជាធ្លាប់ឮគេនិយាយថា៖ “ស្អុយមាត់! ”ឬ“ស្អុយដង្ហើម!” ជាដើម ហើយអ្នកក៏ធ្លាប់ឆ្ងល់ខ្លួនឯងថា៖ប្រហែលមកពីអ្នកមានធ្មេញខូចណាមួយឬហូបអីច្រឡំហើយបានជាធុំក្លិនអាក្រក់អិញ្ចឹងហើយអ្នកក៏ព្យាយាមទៅរកអ្វីមួយមកបន្លប់ក្លិនស្អុយនោះហើយជាបន្តបន្ទាប់ពីរ-បីថ្ងៃក្រោយក្លិនស្អុយនៅតែបន្តភាយចេញមកទៀត ។
សូមអ្នកឈប់បារម្ភទៀតទៅ! វាគ្មានអ្វីចម្លែកទៀតទេ ។ក្លិនមាត់អាក្រក់របស់មនុស្សគឺវាកើតឡើងដោយសារដុំកាកសំណល់ដែលបញ្ចេញដោយរន្ធពីរនៅខាងក្រោយក្រឡើតរបស់អ្នក(នៅពេលដែលអ្នកហាមាត់ឱ្យធំ ហើយឆ្លុះកញ្ចក់ នោះអ្នកនឹងឃើញវា)ដុំកាកសំណល់ ពណ៌រៀងលឿងៗនេះវាគឺជាកម្ទេចសំណល់តូចៗដែលសល់ក្រោយពេលដែលអ្នកបរិភោគអាហារ,ជាបាក់តេរី, និងមានក្លិនដូចឧស្ម័នស៊ុលផួរ ។នៅពេលដែលវាឡើងណែនច្រើនក្នុងរន្ធនោះរន្ធទាំងពីរនឹងបញ្ចេញកាកសំណល់ពណ៌លឿង (Tonsils)នេះចេញមកក្រៅ ។
វិធីងាយៗ៖ បើអ្នកមានអារម្មណ៍ថាធុំក្លិនមាត់អាក្រក់សូមអ្នកហាមាត់ឱ្យធំ ហើយឆ្លុះកញ្ចក់ ហើយរកឧបករណ៍វែងនិងស្អាតមួយមកឆ្កឹះវាចេញមកក្រៅថ្នមៗមកគឺក្លិនអាក្រក់នៅក្នុងមាត់នឹងបាត់ដោយស្វ័យប្រវត្តិ ៕