គួរឱ្យសរសើរមែន! ទោះបីប្អូនស្រី រស់នៅក្នុងគ្រួសារក្រីក្រ តែប្អូនស្រីតស៊ូរៀនសូត្របានជាប់សិស្សពូកែទូទាំងប្រទេស

បន្ទាយមានជ័យ៖ ថ្វីត្បិតតែជីវភាពរស់នៅប្រចាំជួបការលំបាកខ្លាំង ព្រោះតែគ្រួសារក្រីក្រ ក៏ប៉ុន្តែប្អូនស្រីម្នាក់មិនបានបណ្ដែតបណ្ដោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ដោយបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលដ៏ល្អ។

តាមរយៈហ្វេសប៊ុករបស់បងប្រុស Sideth Duong បាននិយាយដូច្នេះថា៖ “នេះគឺជាសិស្សនៃវិទ្យាល័យមង្គលបូរីថ្នាក់ទី១២B ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យតែម្នាក់គត់ ដោយបានចំណាត់ថ្នាក់លេខ ៤។

គ្រួសារនាងក្រីក្រ ដោយឪពុកជាកម្មករ ម្តាយសុីឈ្នួលបោកខោអាវឲ្យគេ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ប្អូនមិនបណ្តែតបណ្តោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ផ្ទុយទៅវិញប្អូនបានប្រឹងប្រែងរៀនសូត្រ រហូតមានលទ្ធផលដូចថ្ងៃនេះ។ ដូច្នេះសូមអំពាវនាវបងប្អូនដែលមានធនធាន មេត្តាជួយដល់នាងតាមលទ្ធភាពផង។

ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *