តើប្រិយមិត្ត​មានថ្នាំងម្រាមមេដៃបែបនេះ​ មែនទេ?

យោងតាមក្បួនមើលបាតដៃឥណ្ឌាជោគវាសនាមនុស្សអាចមើលដឹងបានមួយផ្នែកធំនៅលើបាតដៃ។ហើយប្រសិនបើលោកអ្នកប្រទះឃើញព្រះនេត្រព្រះពុទ្ធលើមេដៃឆ្វេងតើលោកអ្នកដឹងថាវាមានន័យយ៉ាងដូចម្តេចទេ?ហើយលោកអ្នកដឹងទេថាលោកអ្នកនឹងមានសំណាងធំបែបណានាថ្ងៃខាងមុខ?ដើម្បីកុំអោយរង់ចាំយូរសូមតាមដានដូចតទៅ៖

បុគ្គលិកលក្ខណៈរបស់គេ៖
-លោកអ្នកជាមនុស្សពូកែបំផុសទឹកចិត្តដល់អ្នកដទៃជាហេតុធ្វើឱ្យគ្រប់គ្នាចូលចិត្តនិងស្រឡាញ់រាប់អានលោកអ្នកណាស់។

-ដោយសារដៃខាងឆ្វេងត្រូវបានចាត់ទុកជាដៃទាក់ទិននឹងអារម្មណ៍ប្រសិនបើមានព្រះនេត្រព្រះពុទ្ធលើមេដៃលោកអ្នកមានឱកាសខ្ពស់ក្នុងការមានវិញ្ញាណទី៦។ដោយសារតែបែបនេះហើយលោកអ្នកអាចប្រមើលមើលដឹងប្រផ្នូលមិនល្អណាមួយកើតឡើងនៅខាងមុខហើយបញ្ចៀសបញ្ហាទាំងនោះដោយចិត្តមេត្តាប្រៀបដូចព្រះ។

-មេដៃបែបនេះក៏បានន័យថាលោកអ្នកអាចរាប់អានគ្រប់ប្រភេទមនុស្សទាំងអស់យ៉ាងងាយបំផុតផងដែរ
ប៉ុន្តែគួរប្រុងប្រយ័ត្នសេពគប់ចំមនុស្សមិនល្អ។
លាភសំណាងរបស់គេ៖

មនុស្សគ្រប់គ្នាណាដែលមានព្រះនេត្រព្រះពុទ្ធនៅលើមេដៃឆ្វងឬក៏មេដៃស្តាំគេគឺជាមនុស្សមានសំណាងបំផុតមនុស្សនេះមានទុក្ខកង្វល់ច្រើនតែជីវិតរបស់គេនៅតែផ្តល់នូវសំណាងដល់គេវិញជានិច្ចហើយបើតាមក្បួនរបស់ឥណ្ឌានេះគឺគេជាមនុស្សម្នាក់មិនអាចក្របានឡើយក្នុងមួយឆាកជីវិតរបស់គេហើយមិនអាចរកសុភមង្គលគ្រួសារមិនបានឡើយ។ថ្ងៃក្រោយគេត្រូវតែក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភឬក៏អ្នកមានយសស័ក្តអំណាចទោះជាបច្ចុប្បន្នគេស្ថិតក្នុងស្ថានភាពជីវិតបែបណាក៏ដោយ។

មនុស្សនេះមានញាណពិសេសណាស់បើមនុស្សផ្តល់យោបល់បែបណាដល់ជនដទៃបែបណាក៏ដោយភាគច្រើនរមែងបានផលល្អទោះជាពេលខ្លះមើលទៅដូចជាមិនសូវជាសមហេតុផលក៏ដោយប៉ុន្តែពេលវេលាចេះតែរំកិលអ្វីដែលគេនិយាយនោះនឹងក្លាយជាអព្ភូតហេតុគឺវាពិតជាកើតឡើងមែន។ម្យ៉ាងទៀតមនុស្សនេះដាក់ទំនាយលើនរណាម្នាក់គឺឆុតណាស់បើអ្នកមានមេដៃប្រភេទនេះសូមកុំសាកល្បងតាមក្បួនគឺត្រូវសឹងតែ៩៩%ហើយ។

បន្ថែម៖មិនថាមេដៃស្តាំឬក៏ឆ្វេងទេសុទ្ធតែមានអត្ថន័យដូចគ្នានិងស្មើគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *