កន្លែងកម្សាន្តបែបធម្មជាតិព្រៃភ្នំ! ជិះរទេះរំអិល មើលទេសភាពនៅចំការដូង សប្បាយបំភ្លេចមិនបាន

ហ្វេសបុក៖ ការចែករំលែកនូវកន្លែងកម្សាន្តមួយដែលស្ថិតនៅក្នុងខេត្តកំពត ជាពិសេសការកែច្នៃថ្មីដោយមានការជិះរទេះរំអិលកន្លែងកម្សាន្តនេះមានឈ្មោះ(ចំការដូងម្លិច)ជាកន្លែងកំសាន្តថ្មី.បែបធម្មជាតិព្រៃភ្នំ ដោយការជិះរទេះភ្លើងនេះទើបតែដាក់ឲ្យដំណើរការដោយអ្នកទាំងអស់គ្នាចូលលេងកម្សាន្តដោយសេរី ប៉ុន្តែតម្លៃក្នុងការជិះរទេះភ្លើងម្តង១៥០០០រៀល។

កន្លែងកម្សាន្តឈ្មោះ(ចំការដូងម្លិច)មានទីតាំងខាងកើតទំនប់.ភូមិត្រពាំងឈើទាល.ឃុំច្រេស.ស្រុកជុំគីរី.ខេត្តកំពត៩០គីឡូម៉ែត្រពីភ្នំពេញ ចុះពីផ្លូវជាតិលេខ៣ ១គីឡូដី ត្រង់ព្រំប្រទល់ខេត្តតាកែវ និងកំពតត្រង់ច្រមុះភ្នំនរាយន៍។

ដោយផេករីស៊តចំការដូងម្លិច បានសរសេររៀបរាប់ថា៖“មកដល់ហើយៗ ថ្មីប្លែកចំឡែកអារម្មណ៍ ចាប់ដំណើរការហើយក្នងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ២០២០ខាងមុខនេះគឺមានការជិះកំសាន្ត រទះរំអិលនៅចំការដូងម្លិច! បន្ថែមពីលើការជិះខ្សែរ៉ក ជិះក្បូន ជិះទូក និងស្ពានយោលផងដែរ”៕

មានវីដេអូ

ប្រភព៖ khmerpart

Leave a Reply

Your email address will not be published. Required fields are marked *