អស្ចារ្យមែន! សំណង់ក្លោងទ្វារ នៅវត្តមួយស្អាតខ្លាំងណាស់

គួរឱ្យកោតសរសើរនូវស្នាដៃដ៏អស្ចារ្យ ដែលកូនខ្មែរជំនាន់ក្រោយបានកសាង ខ្លោងទ្វារវត្តខ្មែរមួយ នៅលើទឹកដីខេត្តសៀមរាបយ៉ាងស្រស់ស្អាត ដោយសាងសង់តាមរចនាបថខ្លោងទ្វារនៃក្រុងអង្គរធំ ដែលគេកម្របានឃើញស្នាដៃណាស្អាតដូចនេះ។

រូបភាព ៣សន្លឹកនៃខ្លោងទ្វារ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកធ្វើការបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាត ដោយម្ចាស់គណនីហ្វេសប៊ុកនោះបានដាក់ជាសំណួរថា​ ក្លោងទ្វារវត្តនេះ ធ្វើពីស៊ីម៉ង់ ឬស្ពាន់?

ហើយក៏មានអ្នកចូលមកខំមិនជាច្រើន ដែលភាគច្រើនអ្នកដែលបានស្គាល់ និង រស់នៅតំបន់នោះ បាននិយាយថា ធ្វើពីស៊ីម៉ង់។ខ្លោងទ្វារនេះគឺជាខ្លោងទ្វារវត្តថ្មីដំរីសែនជ័យ ដែលមានទីតាំងនៅនគរក្រៅ នៅខាងជើងក្រុងអង្គរធំ តាមផ្លូវមិត្តភាពខ្មែរ កូរ៉េ ដែលត្រូវបានកសាងរូចរាល់កាលពីនៅដើមឆ្នាំ ២០១៨ ៕

Leave a Reply

Your email address will not be published. Required fields are marked *