សំណាងមែន! អផ្សុកពេក យកសត្វតុកកែមកចិញ្ចឹមលេង មានអីគ្រប់លក្ខខណ្ឌ ជនបរទេសហ៊ានទិញក្នុងតម្លៃជាង ៣ម៉ឺនដុល្លារក្នុងមួយក្បាល

ថៃ៖ អ្នកយកព័ត៌មានបានចេញផ្សាយពីរឿងរ៉ាវ របស់លោក Kru Dang អាយុ ៦២ឆ្នាំជាអតីតគ្រូបង្រៀន ដែលមានទីលំនៅខេត្ត Sakul Nakorn ក្រោយពីគាត់ចូលនិវត្តន៍មក គាត់ក៏បានប្តូរមកចិញ្ចឹមសត្វតុកកែសម្រាប់លក់វិញ។

ក្នុងអំឡុងពេលចូលនិវត្តន៍លោក Kru Dang បាននិយាយថា៖ មិត្តរបស់គាត់បានមកបបួលគាត់ ដាំដើមកញ្ឆាដើម្បីលក់ ប៉ុន្តែលោកមើលឃើញថាការដាំកញ្ឆា គឺជាអំពើខុសច្បាប់នៅឡើយ ដូច្នេះគាត់ក៏សម្រេចចិត្តរង់ចាំមើលសិន ពេលណាមានច្បាប់ត្រឹមត្រូវទើបដាំ។

គាត់ក៏បានបន្ថែមទៀតថា «ដំបូងៗ ខ្ញុំមានអារម្មណ៍ថាអផ្សុកណាស់ តែក្រោយមកខ្ញុំបានដឹងពីការ ចិញ្ចឹមសត្វតុកកែដើម្បីលក់»។
នៅក្បែរផ្ទះដែលខ្ញុំស្នាក់នៅ ខ្ញុំឧស្សាហ៍ឃើញមានឈ្មួញ មកទទួលទិញតុកកែតម្លៃ ៥០-៦០បាត (ខ្ទង់ ២ដុល្លារ) ក្នុងមួយក្បាល។

លើសពីនេះទៀតសត្វតុកកែ គឺងាយចិញ្ចឹម មានតែសត្វល្អិតឲ្យវាស៊ីតែប៉ុណ្ណោះក៏រស់ដែរ ទន្ទឹមនឹងនោះទៀតបើមានតុកកែនៅក្នុងផ្ទះវានឹងជួយការពារ មិនឱ្យមានសត្វល្អិត និងសត្វកណ្តុរ ដូច្នេះទើបខ្ញុំសាកទៅរកវាមកចិញ្ចឹម។ ចំពោះសត្វតុកកែដែលចិញ្ចឹមតាមផ្ទះ បើយើងឲ្យចំណីរវាដិតដល់ វានឹងឆាប់ធំជាងសត្វតុកកែដែលនៅក្នុងព្រៃ»។

លោក Kru Dang បានបន្តទៀតថា៖ បន្ទាប់ពីគាត់បានចិញ្ចឹមសត្វតុកកែមក គាត់មានពូជជាង ៣០ក្បាលហើយពួកវាមានប្រវែង ១៤.៥អ៊ីញ (ប្រហែល ៣៧សង់ទីម៉ែត្រ)។ មានឈ្មួញបរទេសបានទាក់ទងមកថា ប្រសិនបើគាត់មានតុកកែប្រវែងចាប់ពី ១៧អ៊ីញឡើងទៅពួកគេហ៊ានទិញក្នុងតម្លៃ ១លានបាត បើគិតជាលុយដុល្លារប្រហែលជាង ៣ម៉ឺនដុល្លារ ហើយបើសិនជាមានពិតមែន ពួកគេនឹងវេរលុយមកកក់ទុក ហើយជិះយន្តហោះមកយកភ្លាមៗ ដោយមិនចាំយូរនោះទេ៕

ប្រភព sakarach

Leave a Reply

Your email address will not be published. Required fields are marked *