ចង្អុលដៃ អាចអោយដឹងពី​ជីវិត​ស្នេហា និង​ការងាររបស់អ្នកក្នុងថ្ងៃអនាគត!

តើអ្នកដឹងទេថារូបរាងម្រាមដៃរបស់អ្នកអាចបង្ហាញពីការពិតនៃចរិកលិកលក្ខណៈរបស់អ្នក?
ខាងក្រោមនេះជារូបភាពដែលអ្នកអាចប្រៀបធៀបទៅនឹងទម្រង់ម្រាមអង្អុលដៃរបស់អ្នក រួចអានអត្ថបទដើម្បីឱ្យថាអ្នកជាមនុស្សប្រភេទបែបណា៖

ប្រភេទA
អ្នកជាមនុស្សដែលមានកង្វល់ច្រើនហើយមិនសូវបានចែករំលែកពីអារម្មណ៍ខ្លួនឯងឱ្យអ្នកដ៏ទៃនោះទេ។
អ្នកជាមនុស្សស្ងៀមស្ងាត់បើទោះបីជាអ្នកធ្វើពុតជារឹងមាំនិងក្លាហាន ហើយមានភាពឯករាជ្យច្រើនលើខ្លួនឯងក៏ដោយ។ជាការពិតណាស់អ្នកជាមនុស្សមានចិត្តមាំណាស់។អ្នកធ្វើសកម្មភាពនៅចំពោះមុខមនុស្សដែលអ្នកបានជួបជាលើកដំបូងហើយអ្នកជាមនុស្សស្អប់ការកុហក,លាក់ពុតនិងមិនស្មោះត្រង់។

ជួនកាលអ្នកជាមនុស្សវាយឬកប៉ុន្តែតាមពិតអ្នកជាមនុស្សគិតដល់ប្រយោជន៍អ្នកដទៃច្រើនជាងខ្លួនឯងព្រោះអ្នកមានចិត្តធំនិងចង់ជួយដល់អ្នកដទៃ ហើយអ្នកក៏ជាមនុស្សប្លែកខុសគេផងដែរ។អ្នកនឹងបញ្ចប់កិច្ចការនីមួយៗបានទាំងអស់បើទោះបីនៅពេលអ្នកមិនចូលចិត្តធ្វើវាក៏ដោយ។អ្នកមានចិត្តអត់ធ្មត់ចំពោះអ្នកដែលមិនស្និទ្ធស្នាលនឹងអ្នកប៉ុន្តែឆាប់ឆេវឆាវនឹងមនុស្សដែលស្និទ្ធស្នាលនឹងអ្នកទៅវិញ។អ្នកតែងតែសើចសូម្បីតែនៅពេលដែលមានរឿងអ្វីមួយដែលមិនគួរឱ្យចង់សើចក៏ដោយ។

ប្រភេទB
ជាធម្មតាអ្នកគ្មានឱកាសនៅក្បែរមនុស្សជាទីស្រឡាញ់ឡើយ។អ្នកជាមនុស្សស្មោះត្រង់ ហើយនៅពេលអ្នកស្រឡាញ់អ្នកណាម្នាក់អ្នកនឹងផ្តល់ភាពយកចិត្តទុកដាក់បំផុតសម្រាប់គេ។ ជាការពិតអ្នកជាមនុស្សឆាប់ឆេវឆាវហើយតែងតែលាក់ពុតដើម្បីការពារអារម្មណ៍អ្នកដទៃ។ អ្នកជាមនុស្សមានចិត្តមុះមុតបំផុតបើសម្រេចចិត្តធ្វើអ្វីហើយអ្នកធ្វើវាបានយ៉ងល្អបំផុត។

ជាទូទៅអ្នកជាមនុស្សខ្លាចឈឺដូច្នេះអ្នកតែងតែធ្វើពុតជាសុខសប្បាយនៅពេលអ្នកមិនស្រួលខ្លួន ហើយព្យាយាមអត់ទ្រាំបើទោះបីជាមានអារម្មណ៍មិនល្អក៏ដោយ។អ្នកជាមនុស្សរឹងមាំនិងឯករាជ្យ តែពាក្យសំដីនិយាយមិនពិរោះស្តាប់បើទោះបីជាអ្នកជាមនុស្សចិត្តទន់ងាយនឹងឈឺចាប់ក៏ពិតមែន។ គូស្នេហ៍ដែលល្អឥតខ្ចោះជាមនុស្សម្នាក់ដែលយល់ពីចិត្តអ្នកនិងស្រឡាញ់អ្នកហើយផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ។

ប្រភេទC
អ្នកជាមនុស្សដែលគិតចង់ធ្វើអ្វីហើយធ្វើភ្លាមនិងជាមនុស្សឆាប់ខឹងប៉ុន្តែអ្នកក៏ងាយនឹងបំភ្លេចអារម្មណ៍ពិបាកៗបានដែរ។ អ្នកមិនចូលចិត្តការងារពិបាកៗនិងមិនចូលចិត្តធ្វើកិច្ចការមិនធ្លាប់ធ្វើពីមុនមក។ តែទោះបីជាយ៉ាងណាអ្នកគោរពអត្តចរិករបស់អ្នកដទៃ។ពេលខ្លះនៅពេលអ្នកមានជម្លោះតែងតែធ្វើឱ្យបញ្ហាឱ្យកាន់តែធំឡើងប៉ុន្តែក្រោយមកអ្នកសុំទោសវិញ។

អ្នកចូលចិត្តរក្សាអារម្មណ៍និងបញ្ហារបស់ខ្លួននៅក្នុងចិត្តជានិច្ចហើយមិនលាក់ពុតឡើយ។អ្នកដឹងច្បាស់ថាអ្វីដែលអ្នកចង់បាន និងអ្វីដែលអ្នកមិនចង់បាន។ អ្នកចង់បានមនុស្សជាច្រើនជឿទុកចិត្តលើអ្នកហើយពឹងផ្អែកលើអ្នក,អ្នកជាមនុស្សចិត្តទន់ងាយនឹងឈឺចាប់។ ប្រសិនបើមាននរណាម្នាក់នោះធ្វើខុសឆ្គងមកលើអ្នកហើយមកសុំទោសអ្នកវិញអ្នកនឹងអត់ទោសឱ្យគេភ្លាមៗ ព្រោះអ្នកជាមនុស្សខឹងគេមិនបានយូរឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *