គាំទ្រ១០០%! លោកពូ ដួង សុខគា បង្កើត​​កម្មវិធី «កំណែ​ពាក្យខ្មែរ» លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ និង​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​បានដឹង

(ភ្នំពេញ)៖ សិល្បករពហុជំនាញ ប្រកបដោយសំនួនវោហារស័ព្ទ មិនចេះរីងស្ងួត លោក ដួង សុខគា បានបង្ហាញវត្តមានជាថ្មី នៅក្នុងកម្មវិធីថ្មីមួយ «កំណែពាក្យខ្មែរ» របស់ស្ថានីយទូរទស្សន៍ CTN ដែលកំពុងតែមានការចាប់អារម្មណ៍ និងគាំទ្រ ពីសំណាកមហាជន ព្រោះជាកម្មវិធី បែបកំសាន្ត តែផ្ដល់នូវចំណេះដឹងយ៉ាងច្រើនដល់អ្នកដែលបានទស្សនា ជាពិសេសនោះ គឺលើកស្ទួយ អក្សរសាស្ត្រខ្មែរ និងឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងទៀតផង ។

ជាការពិតណាស់ អាចនិយាយបានថា «កំណែពាក្យខ្មែរ» ជាកម្មវិធីកំសាន្ត ថ្មីសន្លាងមួយ របស់លោក ដួង សុខគា សម្រាប់ផ្ដល់នូវចំណេះដឹងបន្ថែមមួយផ្នែកទៀត ជួយដល់បងប្អូន ខណៈដែលកម្មវិធីនេះ គឺលើកយកពាក្យខ្មែរ ដើម្បីធ្វើការប្រៀបធៀប និងពន្យល់ដល់អ្នកទស្សនា ឲ្យយល់ពីអត្ថន័យនៃពាក្យនីមួយៗ ព្រមទាំងការសរសេរឲ្យត្រូវ តាមក្បួនអក្ខរ៉ាវិរុទ្ធខ្មែរផងដែរ។

គួរជម្រាបថា លោក ដួង សុខគា ជាសិល្បករ មួយរូប តែងតែបង្ហាញនូវគោល ជំហរ ក៏ដូចជា លើកស្ទួយនូវលិល្បៈបុរាណខ្មែរ ដើម្បីឲ្យយុវជនខ្មែរ យកចិត្តទុកដាក់ និងថែរក្សា នូវមរតកវប្បធម៌ខ្មែរ បើទោះបីជា វប្បធម៌បរទេស បន្តហូរចូលមកកាន់តែច្រើនឡើងក៏ដោយ ហើយក៏ជាសិល្បករ ដែលមានប្រជាប្រិយភាព និងមានមហាជនជាច្រើនគាំទ្រ តាមរយៈសំនួនវោហារស័ព្ទ បង្កើតបរិយាកាសសប្បាយរីករាយ ដល់ទស្សនិកជន៕

ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *