ហួសចិត្ត! បុរស​ម្នាក់ ​​បរិភោគ​ភក់​ និង​ថ្ម អស់​ជាង​១៧​ឆ្នាំ​ ព្រោះ​​ធ្វើឲ្យ​គាត់ មាន​សុខភាព​ល្អ​ និង​គ្មាន​ជំងឺ​ (មានវីដេអូ)

ជនជាតិឥណ្ឌាម្នាក់ បានញៀនទៅនឹង ការបរិភោគភក់ និងថ្ម ដោយក្នុងមួយថ្ងៃយ៉ាងហោចណាស់ គាត់បរិភោគភក់ នៅជុំវិញកន្លែងដែលគាត់រស់នៅ ចំនួន៥០០ក្រាម តែទោះបីជាយ៉ាងនេះក្ដី សកម្មភាពដ៏ចម្លែករបស់គាត់ បានធ្វើឲ្យគាត់ មានប្រជាប្រិយយ៉ាងខ្លាំង នៅក្នុងតំបន់។

បុរសដែលរស់នៅតំបន់ Rameshwar រូបនេះបានអះអាងថា ការបរិភោគភក់នេះ បានធ្វើឲ្យគាត់ជាពីជំងឺ ដែលតែងធ្វើឲ្យគាត់ក្អួតឈាម ហើយក្នុងនោះ គាត់បានឲ្យដឹងទៀតថា គាត់ឈប់ក្អួតឈាម ក្រោយពេលគាត់ចាប់ផ្ដើមហូបភក់ ហើយចាប់តាំងពីពេលនោះ មកគាត់ហូបភក់អស់រាប់គីឡូក្រាម ដើម្បីធ្វើឲ្យគាត់មានសុខភាពល្អ។

តែយ៉ាងណាមិញ លោកគ្រូពេទ្យ បានមានការបារម្ភថា ប្រសិនបើបុរសខាងលើ បន្តបរិភោគភក់ទៀតនោះ សុខភាពរបស់គេ នឹងកាន់តែមានសភាពយ៉ាប់យ៉ឺននៅថ្ងៃអនាគត ព្រោះរបបអាហារដ៏ចម្លែកនេះ អាចបង្កើតជាជំងឺ ដែលមានឈ្មោះថា Pica ជាជំងឺដែលធ្វើឲ្យ អ្នកជំងឺមានរបបអាហារ ដែលគ្មានជីវជាតិអ្វីបន្តិចសោះ។

Leave a Reply

Your email address will not be published. Required fields are marked *