ល្បិចថ្មី!!! ស្រីៗស្លៀកខ្លីសូមប្រុងប្រយ័ត្នជនកំហូចបង្កប់កាមេរ៉ាក្នុងស្បែកជើង ដើម្បីលួចថតតំបន់កេរ្តិ៍ខ្មាស់

ប្រទេស​ម៉ាឡេស៊ី៖ សម្រាប់ថ្ងៃនេះយើងពិតជាបានដឹងនូវល្បិចថ្មីមួយទៀតហើយ សម្រាប់នារីៗដែលចូលចិត្តស្លៀកខ្លីនៅទីសាធារណៈ និងកន្លែងផ្សេងៗទៀត។ ពេលនេះមានជនខិលខូចមួយចំនួយកំពុងតែប្រើប្រាស់នូវល្បិចថ្មីមួយ ដើម្បីលួចថតតំបន់​កេរ្តិ៍ខ្មាស់ របស់ស្រ្តី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានបុរស​កំហូចម្នាក់​អាយុ ៣៩ ឆ្នាំ ម្នាក់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ទីបំផុត ត្រូវបាន​ចាប់បាន ខណៈ​ធ្វើ​សកម្មភាព​លួច​ថតរូប​ភាព​ត្រង់​តំបន់​កេរ្តិ៍ខ្មាស នៃ​ស្ត្រី​ស្លៀកសំពត់​ខើចៗ​ខ្លី តាមរយៈ​កាមេរ៉ា​បង្កប់​ក្នុង​ស្បែក​របស់គាត់។ ដែល​កាមេរ៉ា​នោះ គឺមាន​ទំហំ​តូច​ប៉ុន​នឹង​ក្បាល​ដែក​អីចឹង។

​បុរស​រូបនេះ ត្រូវបាន​គេ​តាម​ទាន់ បន្ទាប់​អ្នកដំណើរ​ពីរ​បីនាក់ បានកត់សម្គាល់​ពី​សក​ម្ម​ភាព​ដ៏​ចម្លែកៗ​របស់គាត់។​ គេបានដាក់កាមេរ៉ា​នោះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ទូរស័ព្ទ​ស្មាន​ហ្វូ​ន​របស់គាត់ ដើម្បី​ថត​នូវ​អ្វីៗ​ដែល​មិន​សមរម្យ ជាពិសេស​ផ្តោតទៅលើ​តំបន់​កេរ្តិ៍ខ្មាស​របស់​ស្ត្រី​តែម្តង។​

​ទីបំផុត បុរស​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​រូបនោះ ដែលមាន​អាយុ ៣៩ ឆ្នាំ ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​មួយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល ត្រូវបាន​ស៊ើបអង្កេត​ស្ថិតក្រោម​ក្រមព្រហ្មទណ្ឌ ធ្វើ​សកម្មភាព​អាសអាភាស​នៅ​ទីសាធារណៈ ក្នុង​មាត្រា ២៩៤ ដែល​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ ៣ ខែ៕

Leave a Reply

Your email address will not be published. Required fields are marked *