ព្រឺក្បាលណាស់​! ជំនឿចាស់ៗបុរាណខ្មែរពី សក់កន្ដាញ់ ឬរោមកណ្តាញ់ ឥទ្ធិពលខ្លាំងដូចកូនក្រក

យើងបានលឺច្រើនទាក់ទងនិងកន្តាញ់ ហើយថ្ងៃនេះផេក ជំនឿខ្មែរម្ចាស់ស្រុក និងលើកយកចំនេះដឹងខ្លះៗទាក់ទងនិងកន្តាញ់មកបង្ហាញដល់បងប្អូនដែលតែងតែនិយមគាំទ្រ ផេកជំនឿខ្មែរម្ចាស់ស្រុក ប្រភេទកន្តាញ់អាចមាននៅលើមនុស្ស និងខ្លះមាននៅលើសត្វ តែអ្វីដែលយើងមិនធ្លាប់បានដឹងនោះគឺការថែរក្សា និងដឹងពីឥទ្ធិពលរបស់កន្តាញ់។

((1))*កន្តាញ់ គឺជាប្រភេទសសៃសក់ រឺរោមម្យ៉ាងរបស់មនុស្សរឺសត្វដែលមានលក្ខណ:ដុះមកដោយរុំជំពាក់ចូលគ្នាជាដុំ ដែលជាលក្ខណ:ពិសេសពីធម្មជាតិ បើវាកើតនៅមនុស្សស្រីប្រុសនោះគេហើយថាកន្ដាញ់គ្រូកាន់ បើនៅលើសត្វគឺអ្នកតាកាន់រឺអ្នកតាថែ។

តែការពិតនោះរោម រឺសក់កន្តាញ់នោះជាសំបុកព្រាយទាំងឡាយដែលអានាថាមិនមានទីជំរកពិតប្រាដក វាមកកាច់សំបុកនៅលើសក់ រឺរោមជាដើម ពពួកព្រាយទាំងនោះវារើសមនុស្សប្រុស ស្រី រឺសត្វណាដែលគ្មានម្ចាស់ គ្រូប្រចាំកំណើតរឺសត្វដែលមិនមានអ្នកតាថែ ដើម្បីឃុំគ្រង។

ព្រាយខ្លះអាចជួយផ្តល់ផលល្អដល់ម្ចាស់កន្តាញ់បើសិនម្ចាស់មានរាសីខ្ពស់ហើយចេះរបៀបថែរក្សាបានត្រឹមត្រូវ ព្រាយខ្លះក៏នាំទុក្ខទោសដូចគ្នា បើសិនជាម្ចាស់កន្តាញ់មានរាសីទាបជាងវានោះ ព្រាយដែលកាន់នោះហៅថាជាព្រាយកាចអ្នកស្រុកលើហៅថា *ទមិឡ* វាអាចធ្វើអោយម្ចាស់កន្តាញ់រវើរវាយឃើញពពួកព្រាយ រឺជាពពួកអមនុស្សមកលេង មកលងបន្លាច អាចអោយទៅជាឆ្គួតផងក៏មាន។

ម្ចាស់កន្តាញ់អាចឈឺបើសិនជាកាត់សក់ រឺរោមកន្តាញ់នោះចេញពីរាងកាយ ដោយមិនបានធ្វើកិច្ច។
((2))*កន្តាញ់ដែលយើងអាចយកមកប្រើបានមាន៖
កន្ដាញ់សក់របស់មនុស្ស និងកន្តាញ់ម្លប់ កន្ដាញ់របស់សត្វ ស្វា តោ រឺ ខ្លា។

((3))*ការថែរក្សាកន្ដាញ់ គឺត្រូវរក្សាទុកក្នុងដន្ដាប់ អាចអ៊ុតប្រអប់ជ័រផ្លាស់ស្ទីក រឺដេរថងក្រណាត់ក្រហមដាក់តាមខ្លួន កុំអោយត្រូវទឹក រឺប្រេងសើមខ្លាំងដែលអាចធ្វើអោយកន្តាញ់នោះរលា ត្រូវប្រើក្រមួនឃ្មុំសុទ្ធទន់ៗ ដែលលាយនិងប្រេងដូងភ្លើងនិងប្រទាល

កន្តាញ់ ប្រទាលទំពក់បិទលើ កន្តាញ់នោះកុំអោយវាដុះវែងហើយរលាអោយសោះ បើសិនយើងមិនបានថែទាំត្រូវក្បួនទេនោះ កន្តាញ់នោះអាចបាត់ រឺរលាលែងរមួល មានន័យថាវាអស់រិទ្ធ រឺប្រសិទ្ធភាពហើយវត្ថុនោះនិងលែងមានព្រាយកាន់ប្រើការមិនកើត។

គ្រប់ប្រភេទកន្តាញ់ទាំងអស់មិនចាំបាច់យកទៅប្រសិទ្ធីនោះទេ ហើយក៏មិនគួរប្រើជាបន្តោងខ្សែរកដែលយើងអាចប្រើជាខ្សែរចង្កេះ រឺទុកក្នុងហោប៉ាវ ដែលមិនអាចទុកអោយខ្ពស់ជាងចុងដង្ហើមរបស់យើងឡើយ ព្រោះវត្ថុទាំងនោះជាបរិវាវាមិនអាចស្ថិតនៅលើទីខ្ពស់ផុត ចុងដង្ហើមដែលជាប្រភពនៃថាមពលរបស់មនុស្ស។

ការរក្សាទុកនៅផ្ទះព្យូ រឺរក្សាទុកដោយឡែក ពីវត្ថុសក្ការ:ដទៃទៀត ហើយមិនអាចដាក់នៅលើអាសន:បានទេ (តែបើគ្រូអាគមន៍ រឺធ្មបគេរក្សាលើអាសន:បានព្រោះគេចិញ្ចឹមវា លើអាសន:ទុកប្រើការ)។

((4))*កន្ដាញ់មានតួនាទីផ្សេងៗគ្នាដូចជា ៖
_កន្តាញ់សក់ ការពារទ្រព្យនិងម្ចាស់អោយមានសេចក្តីសុខ។
_កន្តាញម្លប់ បញ្ជៀសគ្រោះ បំបែកក្បួនអាថ័នទ័ព និងបាំងភ្នែកសត្រូវដែលមានបំណងអាក្រក់ចង់ព្យាបាទ។

_កន្ដាញ់ខ្លា ការពារនិងប្រឆាំង និងអំពើរបស់ធ្មបបង្ក្រាបអាគមន៍អំពើគោបា។
_កន្ដាញស្វាប្រាប់ហេតុការណ៍អោយដឹងមុន ទាំងរឿងល្អនិងហេតុអាក្រក់ សំរាប់អ្នកធ្វើដំណើរផ្លូវគោក រឺដើរព្រៃច្រើន។

រៀបរៀង:សមាគមន៍ជំនឿម្ចាស់ស្រុកនិងវត្ថុស័ក្កិសិទ្ធខ្មែរ
ប្រែសម្រួល:គោនន្ទ(គោចាស់)
ចង់អានអត្ថបទបន្តសូមបងប្អូនជួយ Share ម្នាក់1 ដើម្បីអោយបងប្អូនខ្មែរយើងបានស្គាល់បានដឹងទាំងអស់គ្នា នេះជាការចែករំលែកដ៏ល្អ។

ខ្ញុំនិងបន្ត ស្រាវជ្រាវ និងចែករំលែកជំនឿចាស់បុរាណ និងអ្វីដែលចាស់ៗបានលាក់ទុក មកធ្វើការចែកជាចំនេះដឹងដល់អ្នកជំនាន់ក្រោយដឹង ព្រោះខ្លាចវាបាត់បង់អោយសារតែម្នាក់ៗនាំគ្នាលាក់ចំណេះដឹង ដែលខ្លួនមាន។

ប្រភព:​ ជំនឿខ្មែរម្ចាស់ស្រុក

Leave a Reply

Your email address will not be published. Required fields are marked *