ខ្លោចចិត្តណាស់ ! កូនខំស្រែកហៅប៉ា ឲ្យងើបញុំាបាយ តែប៉ាស្លា​ប់បាត់ទៅហើយ…(មានវីដេអូ)

គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “ឈុន ហេង” បានបង្ហោះរូបភាពពីរសន្លឹក ពីមរណភាពរបស់បុរសម្នាក់ ដែលស្លា​ប់ដោយសារជំ​ងឺគាំ​ងបេះដូង។ ម្ចាស់ហ្វេសប៊ុករូបនេះ បានភ្ជាប់សារបញ្ជាក់បន្ថែមថា “សូមបងទៅឲ្យបានសុខ ចាប់ជាតិកំណើតថ្មី សូមឲ្យបានល្អជាងជាតិនេះ”។

រឹតតែខ្លោ​ចផ្សា ជាងនេះទៅទៀតនោះ ក្រោយឃើញម្ចាស់ហ្វេសប៊ុកដដែលនេះ បានបង្ហោះវីដេអូមួយទៀត ខណៈកូនកំពុងតែទៅដាស់ឪពុករបស់ខ្លួនឲ្យមកហូបបាយ។ ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្តថា “កូនហៅប៉ាឲ្យងើបញុំាបាយ ប៉ាលែងដឹងហើយកូន”។

ក្រោយឃើញ វីដេអូ នេះភ្លាម អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីអាណិតក្មេងម្នាក់នេះខ្លោ​ចចិត្ត ហើយចូល comment ថា ៖ ខ្លោ​ចចិត្តណាស់, មើលហើយច​ង់ស្រក់ទឹកភ្នែក, អាណិ​តកូនណាស់បង ខ្ញុំហូរទឹកភ្នែក មិនដឹងខ្លួនទេបង, ហេតុ​តែ​នៅ​ក្មេង​អត់​ដឹង​ថា​ ប៉ា​ស្លា​ប់​ចោល​ទេ កូន​អើយកូន, សង្វេ​គណាស់កូន, ពុ​ទ្ធោ សង្វេ​គណាស់, មើ​លវីដេអូនេះហើយ ខ្លោចចិត្ត, ហូរទឹកភ្នែកមិនដឹងខ្លួន។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *