ផ្ទុះការគាំទ្រយ៉ាងខ្លាំង! ក្រោយស្តាប់ ព្រះនាងតូច Cover មួយបទនេះ “មើលប្រុសល្ងង់” (មានវីដេអូ)

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែ​រាជវង្ស​កម្ពុជា​វ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។

ចំណែក កាលពីពេលកន្លងទៅ ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានមហាជនជាច្រើន មានការពេញចិត្ត យ៉ាងខ្លាំង នូវទឹកដមសំនៀងរបស់ទ្រង់ ក្នុងការបកស្រាយបទចម្រៀងពីរោះៗ ជាច្រើនបទ រហូតដល់ថ្នាក់ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន នាំគ្នា ធ្វើការចែករំលែក យ៉ាងច្រើនគួរឲ្យកត់សំគាល់។

នៅមិនទាន់អស់ទេ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ ទ្រង់ និង Narong បាន Cover ចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “មើលប្រុសល្ងង់” ដែលជាសំនៀងដើម អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត និង អ្នកស្រី ប៉ែន រ៉ន។

ក្រោយស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើន បានចូល comment ថា ៖ មួយបទនេះ សំដែងសម ច្រៀងពីរោះ ព្រះនាងតូច, ទ្រង់សម្តែងបានល្អណាស់ ព្រះនាងតូច, ច្រៀងពីរោះហើយ កាយវិការឡើងគួរអោយស្រលាញ់ខ្លាំងណាស់ ព្រះនាងតូច, ស្អាតណាស់ព្រះតូចរបស់ខ្ញុំម្ចាស់, សម្តែងសមខ្លាំងណាស់ព្រះនាងតូច។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនា បទចម្រៀងខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *