ស្រីស្អាតស្រលាញ់ភេទដូចគ្នា កំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិសេសគឺកំលោះៗ នាំគ្នាច្រណែនហើយ

ប្រទេសវៀតណាម៖ មានរឿងភ្ញាក់ផ្អើលមួយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយនារី២នាក់ បានប្រកាសថាពួកគេ ជាសង្សារនឹងគ្នា ក្រោយទាក់ទងគ្នាជិត១ឆ្នាំ ដែលធ្វើឲ្យមនុស្សជាច្រើន មានការច្រណែននឹងពួកគេ យ៉ាងខ្លាំង។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីទាំង២នាក់នេះ ទើបតែមានអាយុ២២ឆ្នាំដូចគ្នា តែប៉ុណ្ណោះ ហើយជាពិសេស ក៏មានសម្រស់មិនចាញ់គ្នាប៉ុន្មានទេ។

ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ និងចំនុចពិសេសនោះគឺ ក្នុងចំណោមអ្នកទាំងពីរ គ្មានអ្នកណាម្នាក់ តែងខ្លួនជាប្រុសនោះទេ គឺនៅតែលេងខ្លួន ជាមនុស្សស្រីដូចគ្នា យ៉ាងដូច្នោះដែរ។ យ៉ាងណាមិញ រឿងរ៉ាវរបស់ពូកគេ ក៏នៅតែមានអ្នកខ្លះ បានគិតថា គ្រាន់តែជាការសម្តែងរបស់ពួកគេ ឲ្យគេចាប់អារម្មណ៍ និងតាមដានជីវិតពួកគេ តែប៉ុណ្ណោះ ព្រោះថា អ្នកទាំងពីរ សុទ្ធតែស្អាតៗដូចគ្នា មិនអាចមកស្រលាញ់គ្នាបែបនេះបានទេ៕

Leave a Reply

Your email address will not be published. Required fields are marked *