ជួបអ៊ុំស្រីម្នាក់ នាយពាក់ មី ក៏សួរថា “អ៊ុំឈ្មោះនាងទាវមែន?” ស្រាប់តែអ៊ុំស្រី ឆ្លើយប៉ុន្មានម៉ាត់យ៉ាងខ្លី…

លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី គឺជាតារាកំប្លែងដ៏ល្បីល្បាញមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ តារារូបនេះ មិនត្រឹមតែពូកែខាងកំប្លែងធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ មកទល់សព្វថ្ងៃនេះ។

ចំណែក នាយ ពាក់ មី មានរឿងមួយធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ម្តងទៀតហើយ លោកបានបង្ហោះរូបថត៣សន្លឹក ព្រមទាំងភ្ជាប់សារមួយថា “នាងទាវ​ ? ខ្ញុំបានជួបគាត់ផ្ទាល់​ ដូចក្នុងរូបណាស់​ ខ្ញុំសួគាត់ថាអ៊ុំឈ្មោះនាងទាវមែន? គាត់ថាមិនមែនទេ​ ​គាត់ថាគាត់ឈ្មោះ​ ​ ​អាលីហ្សា​ ? ? ? ?”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្តែងការភ្ញាក់ផ្អើលជាខ្លាំង ហើយមានអ្នកខ្លះចូល comment ថា “មុខស្រដៀងតើ” មានម្នាក់ទៀតបន្ថែមថា “ពូកែស្រាវជ្រាវរកមែន ដូចបេះមិនចេញ” ហើយក៏នៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។

Leave a Reply

Your email address will not be published. Required fields are marked *