មិនគួរអោយជឿសោះ!!! ម៉ូតូ អាគុប ដែលផលិត២០ឆ្នាំមុន ជិះបាន ៣០០០០គ.ម ដល់ពេលយកទៅលក់ មានតម្លៃថ្លៃដដែល

បើនិយាយពីម៉ូតូអាគុបវិញ ប្រិយមិត្ដរបស់ KH OSJA ក៏បានស្គាល់ និងដឹងពីគុណភាពរបស់របស់វាដែលជា ផលិតផលរបស់ក្រុមហ៊ុន Honda របស់ប្រទេសជប៉ុន។ កាលពីជិត ២០ឆ្នាំមុនវិញ បើមានវាជិះវិញ ស្រីៗណាក៏ចាប់ចិត្ដស្រលាញ់លើរូបយើងដែល ហើយមិនដែលភ័យព្រួយពីការចូលហាង ដើម្បីជួសជុលនោះទេ ដូចមានរបស់ទិព្វ មិនចេះខូចចឹង។ អាគុបគឺមាន ៣ Model ដែលមានដូចជា Honda Super Cub 50 Honda Super Cub 70 និង Honda Super Cub 90។

ងាកមកមើលតម្លៃហាងម៉ូតូមួយ ដែលមានទីតាំងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដែលបានដាក់លក់ម៉ូតូ Honda Model Honda Super Cub 70 ដែលជិះរយៈពេល ២០ឆ្នាំទៅហើយ ប៉ុន្ដែនូវតែថ្មីគឺ ជិះបានចម្ងាយត្រឹមតែ ៣៣ ០០០គ.ម តែប៉ុណ្ណោះ ប៉ុន្ដែរឿងមួយដែលនឹកស្មានពុំដល់នោះគឺ តម្លៃរបស់វាលក់ក្នុង តម្លៃ ៨៥លានដុង (ប្រហែល ៣៧០០ដុល្លាអាមេរិក)។

តាមសម្ដីដែលជាអ្នកលក់បានប្រាប់អោយដឹងថា៖ “ម៉ាសុីនម៉ូតូគឺជាម៉ាសុីនដើម និយាយទៅនៅហ្សុីនតែម្ដង និងមិនធ្លាប់ជួសជុល ឬ ដោះដូរសុីគ្រឿងតាំងពីប្រើបានប្រហែល ២០ឆ្នាំមក “។ ចំណែកពណ៏ថ្នាំម៉ូតូវិញ និយាយថានៅអេមខ្ចីញេញតែម្ដង , ចង្កៀងបួនជ្រុងមុខនិងក្រោយ ពុំមានការបែកបាក់ពីមុននោះទេ ឯហ្វ្រាំងវិញក៏នៅស្អាតហើយជាន់សុីផងដែរ។ Honda Super Cub នេះមានកំលាំង ៧០សេសេ និងជាស៊េរីឆ្នាំផលិតឡើងក្នុងឆ្នាំ ១៩៩៨។

Leave a Reply

Your email address will not be published. Required fields are marked *