វិធីសាស្ត្រងាយៗ ដើម្បីបំបាត់ ដៃជើងដែលជាំដោយសារតែពន្លឺថ្ងៃ!

មនុស្សគ្រប់គ្នាច្បាស់ណាស់គឺនឹងជួបបញ្ហាបែបនេះ ហើយជាពិសេសគឺមនុស្សប្រុសតែម្តង ដែលចូលចិត្តពាក់ស្បែកជើងចាពៀប អាវដៃខ្លី ហើយជិះម៉ូតូត្រូវពន្លឺថ្ងៃរាល់ថ្ងៃដែលជាហេតុធ្វើអោយស្បែករបស់យើង ជាំនៅកន្លែងដែលត្រូវថ្ងៃ ហើយកន្លែងដែលយើងពាក់ជិតនោះបែរជាសខ្លាំង ដែលជាហេតុធ្វើអោយឃើញស្នាមស ហើយខ្មៅខុសគ្នា។

អស់បារម្មណ៍ទៀតហើយ ថ្ងៃនេះផងដែរខ្ញុំនឹងលើកយកវិធីព្យាបាលស្នាមដែលជាំខ្មៅនោះអោយជាបាត់ក្នុងរយះពេលដ៍ខ្លី ដោយចំណាយលុយអស់ត្រឺមតែ ២០០រៀលតែប៉ុណ្ណោះ។ ហើយអ្វីដែលលោកអ្នកត្រូវការនោះគឺមានដូចខាងក្រោមនេះ:

ក្រូឆ្មា : គឺលោកអ្នកត្រូវយកផ្លែក្រូឆ្មា ហើយចិតវាជាពីរកំណាត់ បន្ទាប់មកលោកអ្នកយកស្ករសមករោយពីលើផ្លែក្រូចឆ្មានោះ បន្ទាប់ពីររោយរួចលោកអ្នកយកក្រូចឆ្មាមកត្រដុលទៅនឹងកន្លែងដែលជាំខ្មៅដោយសារតែពន្លឺថ្ងៃនោះ ត្រដុលវារហូតដល់ ១០នាទី ចាំលាងទឹកចេញ ធ្វើបែបនេះជារៀងរាល់ថ្ងៃ រហូតដល់គ្រប់ ៧ថ្ងៃ និងបាត់ស្មាមខ្មៅហើយ។ ហើយនៅពេលដែលលោកអ្នកលាងសម្អាតចេញ គឺត្រូវចាំរហូតដល់ទៅ ២ម៉ោងចាំចេញទៅក្រៅ ដោយពាក់ប្រដាប់ការពារពន្លឺថ្ងៃផង៕

Leave a Reply

Your email address will not be published. Required fields are marked *