ខ្ចី​លុយ​ពី​ធនាគារ​ចំនួន​ ១ម៉ឺន​ដុល្លា​ យកមករកសុី​ ចុងក្រោយ​លទ្ធផល​ស្មានមិនដល់!

បុរសដែលជាជនជាតិ​វៀតណាម​ម្នាក់ឈ្មោះថា​ Phan Thanh Sang មានអាយុ​៣៣ឆ្នាំ​ លោកគឺជាអតីតនិស្សិតកសិកម្ម​ និងជាមនុស្សដែលស្រលាញ់និង​ជាប់​ចិត្ត​លើ​ផ្កាអ័រគីដេខ្លាំងណាស់​ ក្រោយមក​គាត់ក៏បានចាប់យក​អាជីវកម្ម​ដាំផ្កាអ័រគីដេ​ ហើយ​លទ្ធផល​នោះគឺលោកបានទទួលចំណូលដល់ទៅ១លាន​ដុល្លា​ក្នុង​១ឆ្នាំ​។

ក្នុងអំឡុងឆ្នាំ២០០៦​ លោកគឺជានិស្សិតផ្នែក​កសិកម្ម​ម្នាក់នៅសកលវិទ្យាល័យ Da Lat University គាត់ពិតជាមនុស្ស​ពោពេញដោយគំនិតច្នៃប្រឌិតខ្លាំងណាស់​ ដោយចិត្តស្រលាញ់ជាខ្លាំង​ នៅពេល​បញ្ចប់ការ​សិក្សា លោកក៏បានសំរេចចិត្តខ្ចីលុយពីធនាគារចំនួន​ ២០០លានដុង(៨៧៧០ដុល្លា​)​ ដើម្បីយកមកធ្វើអាជីវកម្មនេះ។

ដើម្បី​សំរេចនូវក្តីស្រមៃ​របស់ខ្លួនដែលមានការពេញចិត្តជាខ្លាំងនោះ​ កសិករ​វ័យក្មេង​រូប​នេះ​បានរឿងជួបនូវបញ្ហាជាច្រើន​នៃការពិសោធន៍លើគ្រាប់ពូជ និងការដាំដុះផ្កាអ័រគីដេនេះជាច្រើន​ តែលោកនៅតែព្យាយាមសិក្សាអំពីវា​ រហូតដល់ទទួលបានជោគជ័យជាខ្លាំងក្នុងមុខជំនួយនេះ​ ដោយលោកអាចរកចំណូលពីវារហូតដល់១លាន​ដុល្លា​ក្នុង​១ឆ្នាំ​ឯណោះ​។

Leave a Reply

Your email address will not be published. Required fields are marked *