ស្នាមក្រយៅដៃរបស់មនុស្ស អាចបង្ហាញពីអត្តចរិត និងលក្ខណះរបស់មនុស្សម្នាក់ៗបាន!
យោងតាមការសិក្សាមួយពីក្រុមអ្នកវិទ្យាសាស្ត្របានអោយដឹងថា ក្រយៅដៃរបស់មនុស្សអាចបង្ហាញពីអត្តចរិត និងលក្ខណះរបស់មនុស្សម្នាក់ៗបាន។ តើវាអាចបកស្រាយបែបណា ពីសណ្ឋានក្រយៅរបស់អ្នក តោះដើម្បីឲ្យកាន់តែច្បាស់ធ្វើការផ្គូផ្គងទាំងអស់គ្នា។ សូមពិនិត្យមើលគំរូក្រយៅដៃរបស់អ្នក ថាតើមានសណ្ឋានដូចមួយណា និងការបកស្រាយយ៉ាងដូចម្តេចដែរ៖
ទី១- ផ្នត់
ប្រភេទក្រយៅដៃមួយនេះ គឺភាគច្រើនមាននៅប៉ែកខាងអឺរ៉ុប ហើយមនុស្សប្រភេទនេះជាមនុស្សចេះយកអាសាដល់អ្នកដទៃ មានទំនាក់ទំនងល្អ និងចេះរិះរកនូវវិធីដោះស្រាយបញ្ហាបានដោយសន្តិវិធី ពួកគេជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ តែពួកគេមិនចូលចិត្តផ្តើមគំនិតធ្វើអ្វីមួយនោះទេ ច្បាប់អនុវត្តន៍បានល្អ ហើយរឿងដែលមិនចាប់អារម្មណ៏ គឺពួកគេមិនធ្វើនោះទេ។
ទី២- កោង
អ្នកមានក្រយៅដៃបែបនេះ គឺជាមនុស្សដែលមានភាពមាំមួន ក្លាហាន និងមានជំនឿចិត្ត ទាំងកាយវិកា អត្តចរិត ឥរិយាបថ ដំណើរ និងបុគ្គលិកលក្ខណះ។ ពួកគេធ្វើអ្វីមួយមិនសូវចេះគិតច្រើន មិនស្តាប់យោបល់អ្នកដៃ ហើយក៏គ្មាននរណាអាចហាមឃាត់ពួកគេបានដែរ។ មនុស្សប្រភេទនេះធ្វើដូចជាសកម្មណាស់ ប៉ុន្តែតែងតែបោកប្រាស់និងប្រើអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួនឈានដល់គោដៅ។
ទី៣- គួច
មនុស្សប្រភេទនេះ គឺជាមនុស្សឆេវឆៅ ឆាប់ខឹងតែមិនគុំគួន ចេះយល់ពីស្ថានការណ៏ មានទេកោសល្យល្អ និងចេះស្វែងយល់ពីមនុស្សដែលនៅជុំវិញខ្លួន ហើយបើធ្វើកិច្ចការអ្វីមួយ ពេលដំបូងគឺប្រឹងណាស់ តែនឹងបោះបង់នៅពាក់កណ្តាលទី។ មនុស្សប្រភេទនេះពិបាកយល់ចិត្ត និងផ្គាប់ចិត្តណាស់ ចូលចិត្តលាក់អារម្មណ៏ ជាពិសេសមិនទុកចិត្តទៅលើនរណាម្នាក់ឡើយ តែងតែសង្ស័យគេជានិច្ច។