គោមួយក្បាលដោយសារតែអោនផឹកទឹកពាង​ ក៏ត្រូវជាប់កជាមួយគម្រប…(មានវីដេអូ​)

ក្នុងរយៈពេល​ថ្មីនេះមានរឿងដ៏ហួសចិត្តមួយនិងមានការភ្ញាក់ផ្អើលជាខ្លាំងនៅតាម​បណ្ដាញ​សង្គមហ្វេសបុកព្រមទាំងមា​នចង្ងល់ទាក់ទងនឹងរឿងនេះផងដែរ​ វាពិតជារឿងមួយដែលហួសចិត្តនឹកស្មានមិនដល់សោះថា​ សត្វគោមួយក្បាលនៅពេលដែលអោនផឹកទឹក​ ក៏ត្រូវ​ជាប់កជាមួយគម្របពាងយ៉ាងនេះទៅវិញ​។

ជាក់ស្តែងនៅក្នុងវីដេអូនេះ​ អ្នកពិតជាមានការងឿងឆ្ងល់ម៉ែនទែនថា​ ម៉េចបានជាក្បាលរបស់សត្វគោនោះអាចជាប់ទៅនឹងគម្របពាងហើយដកចេញមិនរួចទៅវិញ​ បើក្បាលរបស់សត្វគោនោះមើលទៅពិតជាធំជាងនិងគម្របនេះខ្លាំងណាស់​ ករណីនេះពិតជាកម្រកើតមា​នឡើងណាស់​

ព្រមជាមួយនិងគ្នានេះដែរអ្នកខ្លះមានការអស់សំណើចនិងហួសចិត្ត​ និងអ្នកខ្លះទៀតមានការអាណិតអាសូរខ្លាំងណាស់ទៅដល់សត្វគោមួយក្បាលនេះដែលបានជាប់ក្បាលជាមួយនឹងគម្របពាង​ ដោយសារតែស្រេកទឹកទើបជួបរឿងបែបនេះ។

បើចង់ជ្រាបច្បាស់សូម​ទស្សនាវីដេអូ​ខាង​ក្រោម​:

Leave a Reply

Your email address will not be published. Required fields are marked *