អភូតហេតុដ៍ចំលែក ដែលទឹកជ្រោះបែរជាហូរឡើងទៅលើទៅវិញ…(មានវីដេអូ)

អ្នកទាំងអស់គ្នាប្រហែលធ្លាប់បានជួយរឿងចំលែកនានាពីមុនមកហើយ តែបើរឿងនេះវិញគឺមហាកំពូលចម្លែកតែម្តង ដែលលោកមើលហើយគឺមិនសឹងគួរអោយជឿរនោះទេថា ទឹកបែរជាហូរពីក្រោមឡើងទៅលើទៅវិញ ព្រោះជាធម្មតាទឹកគឺវាហូរពីលើចុះក្រោម។

តើលោកអ្នកជឿរដែលទេថានេះគឺជាអភូតហេតុពិតប្រាកដឬអត់? ព្រោះមានមតិខ្លះថាវីដេអូនេះគឺត្រូវបានគេ Edit អោយមានចលនាបញ្ច្រាស់ ហើយធ្វើអោយទឹកដែលហូរនោះ បែរជាហូរឡើងទៅលើវិញ ហើយយើងសង្កេតឃើញចលនាមនុស្សមើលទៅដូចជាមិនប្រក្រដីសោះ។

ចំណែកបើតាមវិទ្យាសាស្ត្រវិញ គឺថាដោយសារតែទឹកធ្លាក់នេះ គឺធ្លាក់ពីលើកំពូលភ្នំដែលមានកំពស់ខ្ពស់ពេក ហើយញ្ចាំងភ្នំក៍បានទប់សំពាធខ្យល់នៅកន្លែងដែលខ្ពស់នោះដែរ។ ហើយនៅពេលដែលខ្ពស់បក់មកពីឆ្ងាយចំកន្លែងនេះ ក៍បាននៅប្រមូលផ្តុំគ្នា ហើយខ្យល់មិនអាចទៅណាបានទៀត វាក៍បក់ពីក្រោមឡើងទៅខាងលើ ដែលធ្វើអោយទឹកដែលហូរនោះគឺត្រូវហោះឡើងលើវិញផងដែរ។ តែដោយសារទឹកធ្លាក់តិច ហើយខ្យល់ខ្លាំងជាងទឹកក៍បានច្រានទឹកឡើងទៅលើបានយ៉ាងងាយ។

Leave a Reply

Your email address will not be published. Required fields are marked *