មិនដែលបានដឹងសោះ! ឆៃប៉ូវប្រៃ ជួយសម្រកគីសក្នុងសុដន់ឱ្យរួមតូចវិញបាន

ករណីលោកអ្នកមានដុំគីសតូចនៅក្នុងសុដន់ កុំទាន់អាលចំណាយលុយលើថ្នាំពេទ្យ គួរទៅផ្ទះបាយដើម្បីរកមើលឆៃប៉ូវប្រៃ ។
យោងតាមផេកហ្វេសប៊ុកព្រះសង្ឃ ណុបផាដុន នុនតា ដែលដកស្រង់រូបមន្តតាមសៀវភៅក្បួនឱសថបុរាណថៃ បានឱ្យដឹងថា ឆៃប៉ូវប្រៃគឺជាឱសថបង្ក្រាបគីសសុដន់ឱ្យរួមតូចទៅវិញបាន និងមិនឱ្យវាងើបឡើងវិញឡើយ។

* ដើម្បីព្យាបាល
យកឆៃប៉ូវប្រវែងប្រហែល ៣ អ៊ីញ អាំងលើភ្លើងឱ្យទន់ល្មម និងក្តៅឧណ្ហៗ រួចយកក្រមាទ្រាប់ឆៃប៉ូវនោះ ហើយយកមកស្អំលើសុដន់ ពេលត្រជាក់ អាំងម្តងទៀត ហើយទ្រាប់វាក្នុងក្រមា យកមកស្អំដដែល ប្រហែល ១៥ នាទី រាល់ថ្ងៃ។ ត្រូវស្អំយ៉ាងតិច ២ ទៅ ៤ ដងក្នុងមួយថ្ងៃ ស្អំទាល់តែស្រកទៅវិញ។

ចំណាំ៖ ប្រសិនបើនោះមិនមែនជាដុំគីស តែជាមហារីក សូមកុំអនុវត្តតាមវិធីនេះឱ្យសោះ វាអាចធ្វើឱ្យមហារីកកាន់តែរីករាលដាលលឿនជាងមុន។ ដូច្នេះ មុននឹងអនុវត្តតាមវិធីព្យាបាល ត្រូវប្រាកដថាបានធ្វើរោគវិនិច្ឆ័យពិនិត្យដឹងថា នោះមិនមែនជាមហារីក៕

Leave a Reply

Your email address will not be published. Required fields are marked *