អបអរសាទរ! កណ្តុរហិតមីននៅកម្ពុជាមួយក្បាលបានទទួលមេដាយមាសការងារហើយ
កណ្តុរហិតមីនរបស់អង្គភាពសុីម៉ាក់និងអង្គការAPOPOប៊ែលហ្សិក ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) បានទទួលមេដាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃនៃប្រទេសអង់គ្លេស (PDSA) ។
កណ្ដុរម៉ាហ្គាវ៉ា មានស្នាដៃរុករកឃេីញគ្រាប់មីនចំនួន៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន២៨គ្រាប់ នៅទិសខេត្តសៀមរាប និងខេត្តព្រះវិហារ។មេដាយមាសនេះ បានធ្លាក់មកលេីកណ្តុរហិតមីនម៉ាហ្គាវ៉ា ជាលេីកដំបូងគេ ដែលមេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដេីម្បីភារកិច្ច។
ចុងក្រោយមានបងប្អូនបានចូលផ្តល់មតិជាច្រើនថា៖៖មិនត្រឹមតែមានកណ្ដុរមួយក្បាលនេះទេដែលមានភាពវ័យឆ្លាត នៅមានកណ្តរជាច្រេីនទៀតដែលជួយរុករកសារធាតុផ្ទុះ មីន និងហិតគ្រាប់រំសេវជួយដល់CMAC។ឆ្លាតណាស់ វាបង្កើតផលប្រយោជន៍បានល្អជាងមនុស្សទៅទៀតព្រោះវាជាចំណែកជួយរំដោះគ្រាប់មីនហើយក៏ជួយសង្រ្គោះជីវិតមនុស្សផងដែរ។
ប្រភពពី៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា