សូមពាក្យជូនពរម្នាក់មួយមាត់មកបងប្អូន! កូនក្រមុំវ័យ៥០ឆ្នាំនៅតែអាចរៀបការបានជាមួយស្វាមី ដែលមានអាយុក្មេងត្រឹមតែ២៥ ឆ្នាំ
រូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានម្ចាស់គេហទំព័រ ហ្វេសប៊ុកមួយមាន ឈ្មោះ Luk Damy បានបង្ហោះ លើបណ្ដាញ សង្គម ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ចំពោះទិដ្ឋភាព ក្នុងកម្មពិធីមង្គលការមួយ នៃគូរស្នេហ៏មួយគូខុសវ័យ គ្រាន់តែឃើញកូនក្រមុំនិងកូនកំលោះ ហាក់ដូចជាមិនសាកសមគ្នាទល់តែសោះ។ ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា
វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ ហើយ ទើបស្តាយក្រោយនោះ។
ទទឹមនឹងនេះដែរ រឿងដែលធ្វើអោយមហាជន កាន់តែប្លែកអារម្មណ៏ ចំពោះពិធីមង្គលការនោះគឺថា ខាងស្រីមានអាយុដល់ទៅ ៥០ឆ្នាំ រីឯខាងប្រុសវិញ ហាក់នៅវ័យក្មេងខ្ចី ដែលមានអាយុត្រឹមតែ២៥ឆ្នាំប៉ុ ណ្ណោះ។ ក្នុងនោះដែរ សំរាប់ទិដ្ឋភាពទាំងប៉ុន្មាន ដែលបានបង្ហោះនេះ គឺពិតជាទទួលបានការចាប់អារម្មណ៏ពីសំណាក់ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដែលទទួលបានការឡាយ ស៊ែរយ៉ាងច្រើន។
ជាមួយនឹងគ្នានេះដែរ ម្ចាស់គណនី ហ្វេស ប៊ុកដែលបានបង្ហោះនោះ បានសរសេររៀបរាប់ថា៖”កូនក្រមុំវ័យ ៥០ឆ្នាំ កូនកំលោះ ២៥ឆ្នាំ អ្នកsingle កុំអស់សង្ឈឹមមេីលតែកូនក្រមុំយេីងទៅដឹងហេីយ រោងជ័យនៅថ្នល់ថ្មីពីរ សុីថេនវឌ្ឈនា សំអាងការ”។
ប្រភព៖ khmertopews