សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ពេលដើរព្រៃភ្នំ!! បានឃើញសត្វនេះលើដុំថ្ម ហាមចាប់លេងអោយសោះ

ពត៏មានរបស់បរទេសបានចេញផ្សាយពីក្មេងស្រីពីរនាក់បានធ្វើដំណើរទៅកម្សាន្តតាមផ្សៃភ្នំជាមួយក្រុមគ្រួសារនិងបងប្អូន ក្រោយមកពួកគេបានដើរទៅកន្លែងផ្សេងៗក្នុងព្រៃ។ខណះដែលពួកគេបានដើរចូលទៅក្នុងព្រៃកាន់តែជ្រៅក្មេងស្រីម្នាក់បានដើរជាន់ ហើយក៏បានអោនមើលនូវអ្វីដែលខ្លូនកំពុងតែជាន់ស្រាប់តែបានឃើញវត្តុម្យ៉ាង

មានសភាពដូចជាដុំថ្មលាយលឿន នាងក៏បានយកដៃទៅលើកមកមើលដោយពុំបានដឹងថាជាសត្វដែលមានជីវីត។អ្នកទំាងពីរបានលើកវាយកមកលេងពេញដៃតែម្តងព្រោះ វាជាសត្វមានពណ៏គួរអោយស្រឡាញ់និងទាក់ទាញខ្លាំងណាស់។

សត្វដែលពួកគាត់កំពុងតែចាប់លេងនេះមានរូបរាងដូចជាតុកកែហើយមើលទៅវាដូចជាមិនចូលចិត្តពន្លឺថ្ងៃប៉ុន្មានឡើយ ពួកវាថែមទំាងរត់គេចចូលគ្រហែងថ្មទៀតផង។ដោយគិតថាជាសត្វអស់នេះវាស្លូតៗទើបពួកគេទំាងពីរចាប់ទៅអោយពុកម៉ែរបស់គេមើល។តែពេលទៅដល់ផ្ទះគ្រាន់តែឪពុកម្តាយរបស់នាងឃើញសត្វនេះភ្លាមក៏បានស្រែកអោយពួកគេលែងសត្វនេះជាបន្ទាន់។

ឪពុកគេបានប្រាប់ថាជាសត្វមានឈ្មោះ Fire Salamander ជាប្រភេទសត្វដែលមានពិស ពិសរបស់វាអាចធ្វើអោយឈឺចុកចាប់រហូតបាត់បង់ជីវីត។វាកម្រនឹងវៃប្រហារសត្រូវវាណាស់ ចាត់ទុកថាក្មេងស្រីទំាងពីរនាក់នេះមានសំណាងធំហើយដែលអាចគេចផុតបាន។

Leave a Reply

Your email address will not be published. Required fields are marked *