សូមប្រញាប់យកកូនទៅពេទ្យភ្លាម! បើឃើញខ្លួនកូនមានរន្ធបែបនេះ
គណនីហ្វេសប៊ុកឈ្មោះ Monique បានចែករំលែករឿងដ៏រន្ធត់ចិត្តមួយ ដើម្បីជាការដាស់តឿនដល់មិត្តៗអ្នកនិយមលេងហ្វេសប៊ុកទាំងគ្នា អោយបានដឹង អំពីជំងឺប្លែកៗដែលកើតមានឡើងចំពោះក្មេងៗ ។ ស្ត្រីរូបនោះបានអោយដឹងថា នាងប្រទះឃើញមាន រន្ធតូចៗចំនួន ៤ នៅលើក្បាល ទ្រូង ជើង ហើយនឹងដៃកូនរបស់នាង ។ ដំបូងឡើយនាងគិតថា វាគ្រាន់តែជាបូសធម្មតាតែប៉ុណ្ណោះ ហើយវាប្រហែលជានឹងបាត់ទៅវិញ ប៉ុន្តែការពិតទៅវាមិនមែនជាបូសនោះទេ ។
នាង បានប្រាប់អោយដឹងថា កូនរបស់នាងតែងតែត្អូញថា ឈឺនៅត្រង់ជើង ទ្រូង ក្បាល ហើយនឹងម្រាមដៃ ដែលមានរន្ធតូចៗនោះ ប៉ុន្តែនាងគ្រាន់តែអោយថ្នាំបំបាត់ការឈឺចាប់ទៅកូនលេប តែប៉ុណ្ណោះ ។ ស្ត្រីជាម្តាយរូបនោះ បានប្រាប់អោយដឹងទៀតថា ៣ ថ្ងៃក្រោយមក នាងបានឃើញរន្ធតូចៗទាំងនោះ ចាប់ផ្តើមចេញមុខ ហើយនាងក៏បានច្របាច់វា ដើម្បីអោយចេញខ្ទុះ ប៉ុន្តែអ្វីដែលធ្វើអោយនាងមានការភ្ញាក់ផ្អើលនោះគឺ ដង្កូវបានចេញពីក្នុងរន្ធទាំងនោះទៅវិញ។
នាងក៏បានទូរស័ព្ទទៅកាន់គ្រូពេទ្យ ដែលតែងតែព្យាបាលកូនរបស់នាង រាល់ពេលកូនរបស់នាងឈឺ ។ លោកគ្រូពេទ្យបានប្រាប់នាងអោយធ្វើការលាងដំបៅ ជាមួយនឹងថ្នាំសម្លាប់មេរោគ ។ គ្រូពេទ្យបានប្រាប់នាងអំពីស្ថានភាពស្បែកម្យ៉ាង ដែលបណ្តាលមកពី Cordylobia Anthropophaga (Tumbu Fly រឺរុយផ្លែស្វាយ) ។
វាអាចកើតមានឡើងគ្រប់មនុស្សទូទៅ ។ ជាពិសេសនៅពេលសម្លៀកបំពាក់សើម ហាលនៅខាងក្រៅ ហើយរុយពងដាក់ខោអាវទាំងនោះ រឺខោអាវជ្រុះទៅលើស្មៅ ដែលត្រូវបានរុយពងដាក់ ។ នៅពេលដែលអ្នកពាក់ខោអាវទាំងនោះ ពងរុយនឹងចូលទៅក្នុងស្បែករបស់អ្នក ហើយវាក៏នឹងកកើតទៅជាដង្កូវនៅក្នុងស្បែក ។ យប់ឡើងវានឹងធ្វើចលនា ដែលជាហេតុធ្វើអោយកូនរបស់នាងឈឺចាប់ហើយយំមិនបាត់។
គ្រូពេទ្យថែមទាំងបានណែនាំថា៖ ហាលខោអាវ ដោយប្រើដង្កៀបគៀប ដើម្បីកុំអោយជ្រុះ។ ត្រូវតែរលាស់ខោអាវមុនពេលដែលបត់ខោអាវដាក់នៅក្នុងទូរ រឺមុនពេលស្លៀក។ អ៊ុតខោអាវដែលហាលស្ងួត ជាពិសេសខោអាវកូនក្មេង។បោកគក់កំរាលពូក ហើយនឹងកន្សែងជាមួយនឹងទឹកក្តៅ៕