រំភើបណាស់! ពេលឃើញទង់ជាតិរបស់ខ្មែរ តែងតែខ្ពស់ហើយខ្ពស់ជាងប្រទេសផ្សេងៗ

ក្រុមកីឡាការិនី ប៉េតង់កម្ពុជា ស្រ៊ាង សុរ៉ា ឃីម , ឃួន យ៉ា រី , ដួង ឌី ណា និង វង ចន្ថា បានយកឈ្នះក្រុមម៉ាឡេស៊ី ១៣-៤ លើវិញ្ញាសា ៣ ទល់ ៣ ដណ្តើមបានមេដាយមាសទី ២ ជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ថ្ងៃព្រហស្បតិ៍ ទី ៥ ខែធ្នូ។

ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿងនេះ ក្នុងវិញ្ញាសា ៣នាក់ ទល់នឹង៣នាក់។ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលដណ្ដើមបានមេដាយមាសទី២នេះ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា និង អ៊ុន ស្រីយ៉ា។

មេដាយមាសនេះ គឺជាមេដាយមាសទី ២ របស់កម្ពុជា ពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ដោយមេដាយមាសទី ១ រកបានដោយ កីឡាករល្បុក្កតោ យ៉ុង ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ។

ការដណ្តើមបានមេដាយមាស ១ គ្រឿងបន្ថែមនេះនឹងនាំកម្ពុជា ឱ្យឡើងមកចំណាត់ថ្នាក់លេខ ៧ ចំណោម ១១ ប្រទេសនៃតំបន់អាស៊ាន ក្នុងតារាងចំណាត់ថ្នាក់ស៊ីហ្គេមសារជាថ្មី ពីលើ មីយ៉ាន់ម៉ា ឡាវ ព្រុយណេ និង ទីម័រខាងកើត សរុបមកដល់ម៉ោងនេះ កម្ពុជា រកបាន ២២ មេដាយហើយ ក្នុងនោះមានមាស ២ ប្រាក់ ៣ និង សំរិទ្ធ ១៧ ។

នេះគឺជាមេដាយមាសលើកទី២ហើយ សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរ កាលពីដើមសប្តាហ៍។ គិតត្រឹមរសៀលថ្ងៃនេះ កម្ពុជា ឈ្នះមេដាយសរុបចំនួន ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ ១៧គ្រឿង។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរកីឡាប៉េតង់ ដែលដណ្តើមបានមេដាយមាសមួយគ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពិន ក្រោយយកឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣ពិន្ទុ ទល់នឹង៤ពិន្ទុ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរក្រុមកីឡាករ និងកីឡាការិនីខ្មែរដទៃទៀត ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តបន្ទាប់។

Leave a Reply

Your email address will not be published. Required fields are marked *