ព្រោះតែស្រលាញ់! នារីម្នាក់សុខចិត្តរៀបការជាមួយសពមិត្តប្រុស
ពិតណាស់ គូស្នេហ៍ជាច្រើនតែងប្រាថ្នាក្តីសុបិន្តមួយ បានរៀបមង្គលការដ៏មានន័យជាមួយគ្នា ដើម្បីកសាងជីវិតគ្រួសារមួយមានកូនចៅប្រកបដោយសុភមង្គល ។ ប៉ុន្តែ បំណងនេះ បានធ្វើឲ្យគូស្នេហ៍ខ្លះប្រែជាសោកកា និងគ្រំគ្រាទ្រូងឥតល្ហែគ្មានថ្ងៃបំភ្លេចបាន ដោយសារតែដៃគូរបស់ខ្លួន ត្រូវលាចាកលោកទៅយ៉ាងអាឡោះអាល័យក្រែលែង ដោយសារមូលហេតុផ្សេងៗ ។
ជាក់ស្តែង សំរាប់គូស្នេហ៍វ័យក្មេងមួយគូនេះវិញ ពិតជាកំសត់ខ្លាំងណាស់ ដោយខាងប្រុសបានលាចាកលោកក្នុងគ្រោះថ្នាក់ម៉ូតូមួយ ទាំងពួកគេទាំងពីរកំពុងស្រឡាញ់គ្នាយ៉ាងខ្លាំង ហើយជាពិសេស នឹងគ្រោងរៀបការជាមួយគ្នានៅថ្ងៃមុខនេះទៀតផង ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីម្នាក់ឈ្មោះ Te Madrona Talusan បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងមានការអាណិតអាសូរដល់នាងជួសតែម្តង ខណៈឃើញនាងបង្ហាញពីភក្តីភាពស្នេហាដ៏ស្មោះស្ម័គ្ររបស់នាង ចំពោះដៃគូរបស់នាងឈ្មោះ Rumpel Talusan ។ នាងបាននិយាយទាំងទឹកភ្នែកថា ថ្វីបើគូដណ្តឹងរបស់នាងបានលាចាកលោកនេះក៏ពិតមែន តែក្តីស្នេហារបស់គាត់ពុំស្លាប់នោះទេ ហើយការស្លាប់នេះ ក៏ពុំអាចរារាំងនាងរៀបការជាមួយគាត់បានឡើយ ៕