មានន័យណាស់! បុរសចំណាស់ម្នាក់ មុនពេលស្លាប់បានហៅកូនប្រុសមកក្បែរ រួចប្រគល់នាឡិកាចាស់មួយគ្រឿងទៅឱ្យកូនប្រុស!

បុរសចំណាស់ម្នាក់ មុនពេលស្លាប់បានហៅកូនប្រុសមកក្បែរ រួចប្រគល់នាឡិកាចាស់មួយគ្រឿងទៅឱ្យកូនប្រុសនោះ និងបានប្រាប់ឱ្យកូនយកនាឡិកានោះទៅលក់នៅហាងនាឡិកា ពេលកូនប្រុសត្រឡប់មកវិញ ប្រាប់ឪពុកថាគេឱ្យតម្លៃ៥ដុល្លារ ព្រោះនាឡិកានោះចាស់ពេកឪពុកក៏ឱ្យកូនយកទៅលក់នៅហាងកាហ្វេ

កូនត្រឡប់មកវិញក៏និយាយដូចមុន ថាមកពីនាឡិកានោះចាស់ពេករួចហើយលោកពុកក៏ឱ្យកូនយកទៅសារមន្ទីរ កូនត្រឡប់មកវិញញញឹមរីករាយ និងប្រាប់ពុកទាំងត្រេកអរថា នាឡិកានោះគេហ៊ានឱ្យតម្លៃរាប់លានដុល្លារ។

ពុកញញឹម ចាប់ដៃកូនប្រុសរួចនិយាយថា នេះជាមេរៀនដែលពុកចង់ឱ្យកូនស្វែងយល់។ តាមពិតតម្លៃរបស់យើងមានខ្ពស់ គ្រាន់តែយើងមិនបានដឹងពិតប្រាកដ។ ចូរកុំយកតម្លៃរបស់ខ្លួនទៅចំណាយនៅកន្លែងខុស កុំនៅជាមួយអ្នកដែលមើលមិនឃើញតម្លៃរបស់យើង ហើយកុំខឹងពេលគេមិនឱ្យតម្លៃយើង ត្រូវចេះរកកន្លែងណាដែលសមនឹងតម្លៃយើងពិតប្រាកដវិញ ទើបជីវិតយើងពោរពេញដោយក្ដីសុខ។

ប្រភព៖monossrey

Leave a Reply

Your email address will not be published. Required fields are marked *