ពិតជាណាស់! សុភមង្គលពិតប្រាកដ មិនស្ថិតលើសំភារៈនិយម សំខាន់គឺការអាចរស់នៅចុះសំរុងប្រកបដោយ ភក្តីភាព..(មានវីដេអូ)

មនុស្សភាគច្រើនគិតថា ឲ្យតែមានប្រាក់ គឺធ្វើឲ្យមនុស្សដែលយើងស្រលាញ់មានសុភមង្គលពិតហើយ។ តើពាក្យថាសុភមង្គលពិតប្រាកដគឺជាអ្វី? ជីវិតរបស់មនុស្សម្នាក់ៗ មិនមានអ្នកណាជាអ្នកកំណត់នោះទេ គឺមានតែខ្លួនយើងទេ ដែលជាអ្នកកំណត់វា ថាត្រូវជ្រើសរើសជីវិតបែបណានោះ។

ជាការពិតណាស់ មនុស្សក្នុងពេលបច្ចុប្បន្ននេះ គេគិតថា ទាល់តែមានប្រាក់ ទើបអាចទិញសុភមង្គល ឬស្វែងរកសុភមង្គលបាន។ តែពេលនេះ ប្រសិនបើបងប្អូនបានទស្សនាវិដេអូមួយនេះ លោកអ្នកនឹងគិតថាមិនចាំបាច់ទាល់តែមានប្រាក់ ទើបមានសុភមង្គលនោះទេ។

នៅក្នុងវិដេអូមួយនេះ បានបញ្ជាក់ថា ទោះមានជីវិតភាពត្រឹមតែជាអ្នកដូរបន្តិចបន្តួចក៏ពិតមែន តែពោលពេញទៅដោយស្នាមញញឹម ជាប់នៅក្នុងចិត្ត ជាស្នាមញញឹមដែលមនុស្សមួយចំនួនតូចតាមស្វែងរកស្ទើរតែមួយជីវិត ក៏មិនងាយមិនបានជួបផង។

ស្នាមញញឹមមួយនេះ ពិតជាបង្កប់ទៅដោយសុភមង្គលពិតៗ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួលដែលមានឈ្មោះថា Khan Chan Sophal បានបង្ហោះសារថា “ជិះកាត់ភ្លៀងរលឹមស្រិចៗ ឃើញគូរស្នេហ៍កំសត់ ១គូរ បីត្រកងកូនស្ងួន មកពីលក់ខ្ចៅ ។ សុភមង្គលពិតប្រាកដ មិនស្ថិតលើសំភារះនិយម ! សំខាន់គឺការអាចរស់នៅចុះសំរុងប្រកបដោយ ភក្តីភាព”។

ប្រភព៖romdoulnews

Leave a Reply

Your email address will not be published. Required fields are marked *