អាណិតគាត់ណាស់! គាត់ចាញ់បោកគេ គេយកលុយមាសគាត់អស់ហេីយ…(មានវីដេអូ)

បើនិយាយអំពីករណីឆបោក នៅក្នុងប្រទេសកម្ពុជារបស់យើងវិញ គឺតែងតែឃើញមានការកើតឡើងជារឿយៗនៅក្នុងសង្គមមួយនេះ អំពីល្បិចឆបោកគ្រប់ប្រភេទរបស់ជនអនាមិក ដែលតែងតែរិះរកគ្រប់វិធី ក៏ដូចជាប្រើប្រាស់ថ្នាំសណ្ដំមួយចំនួន ដាក់ទៅលើជនរងគ្រោះ រហូតធ្វើឲ្យវង្វេងស្មារតីរួចបោកយករបស់មានតម្លៃរបស់យើងតែម្ដង។

ជាក់ស្ដែងយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ យាយ សរ បានបង្ហោះវីដេអូ ស្ដីពីស្រ្ដីម្នាក់ត្រូវបានជនមិនស្គាល់មុខ បានបោកយកអស់នៅគ្រឿងអលង្ការអស់ពីខ្លួន រួមទាំងលុយ១០០ដុល្លារថែមទៀតផង។ ក្នុងនោះដែរ ម្ចាស់គណនីរូបនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”គាត់ចាញ់បោកគេមានអ្នកណាស្គាល់គាត់អត់ គេយកលុយមាសគាត់អស់ហេីយ​​​ខ្ញុំមិនដឹងជួយគាត់យ៉ាងមិចទេ តែគាត់ប្រាប់ថាគាត់ជាអ្នកលក់ត្រី”។

ជាមួយនេះមានអ្នកបញ្ចេញយោបាលផ្សេងៗគ្នាថា “ដាក់ថ្នាំពិតប្រាកដមែន មិនមែនគាត់លោភលន់ទេ បងស្រីខ្ញុំធ្លាប់ជួបផ្ទាល់ តែសំណាងល្អវាឌុបបងស្រីខ្ញុំដល់ពាក់កណ្តាលផ្លូវបងស្រីខ្ញុំដឹងខ្លួន(សាបថ្នាំ)ទាន់ ទើបបងខ្ញុំស្រែកថាយកខ្ញុំទៅណាទើបវាភ័យហើយដាក់បងខ្ញុំចោលកណ្តាលផ្លូវ ពេលនោះបងខ្ញុំភ្ញាក់ខ្លួនព្រឺតហើយញ័រខ្លួនដូចកូនសត្វចឹង៕

រឿងរ៉ាងនេះបានកើតឡើងតាំងតែពីឆ្នាំមុនមកម្ល៉េះ ហើយយើងលើកមកចែករំលែកដើម្បីតែដាស់តឿនបងប្អូនអោយមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *