​ស្ដេច​ប្រដាល់​ថៃ​ BUAKAW ​ទទួល​ស្គាល់​ខ្លួន​មាន​ដើម​កំណើត​ខ្មែរ​… (មានវីដេអូ)

ស្ដេច​ប្រដាល់ Buakaw ​បាន​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ដើម​កំណើត​ជា​ខ្មែរ​ដើម ​ឬ​គេ​ហៅ​ថា​ខ្មែរ​សុរិន្ទ ​ក្រោយ​ពី​រូបគេ​បាន​ជួប​ជាមួយ​លោក​តា​ក្រមា​មាស សាន គឹមស៊ានក្នុង​វីដេអូ​មួយ​អំឡុង​ពេល Buakaw ​មក​ស្វែង​យល់​ពី​ក្បាច់​ល្បុក្កតោ​ខ្មែរ​នៅ​ខេត្ត​សៀមរាប អ្នក​ប្រដាល់​ថៃ​ខាង​លើ​នេះ​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​លោក​តា សាន គឹមស៊ាន។

លោក​តា ​គ្រាន់​តែ​ឃើញ Buakaw ​ភ្លាម ​បាន​ដឹង​ភ្លាម​ថា​សាច់​ឈាម​របស់​តារា​ប្រដាល់​ថៃ​ម្នាក់​នេះ គឺ​ពិត​ជា​មាន​ដើម​កំណើត​ជា​ខ្មែរ​ដើម​ជាក់​ជា​មិន​ខាន។ ក្រោយ​ពី​បាន​ឮ​ដូច្នេះ​ភ្លាម ​ស្ដេច​ប្រដាល់​នៅ​ថៃ វៃ​មិន​ដែល​ខ្លាច​នរណា​នេះ ​ក៏​មិន​បាន​ប្រកែក​ដែរ ​ដោយ​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ដើម​កំណើត​ជា​ខ្មែរ​ពិត​ប្រាកដ​មែន ព្រោះ​កើត​នៅ​ខេត្ត​សុរិន​ប្រទេស​ថៃ។

Buakaw ​កើត​នៅ​ទឹក​ដី​សុរិន ​ប្រទេស​ថៃ។ ​ឈ្មោះ​ដើម គឺ​ សម្បត្តិ ។ កីឡាករ​វ័យ​ ​មាន​ឪពុក​ឈ្មោះ ឡេង និង​ម្ដាយ​ឈ្មោះ ផាន។ ​ជា​អ្នក​ស្រុក ​សម្រោង ​ថាប ​ខេត្ត​សុរិន ​​ដែល​ជា​​អតីត​ទឹក​ដី​របស់​ប្រទេស​កម្ពុជា៕

សូមទស្សនាវីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *