សាក​ល្បង​វិធី​ទាំង​នេះ បើបងប្អូនចង់​បាន​ធ្មេញ​សលឿន!

ការ​សម្អាត​ធ្មេញ​ជាមួយ​នឹង​ថ្នាំ​ដុស​ធ្មេញ​មួយ​មុខមិន​ទាន់​គ្រប់​គ្រាន់​ឡើយ។ ប្រសិន​បើ​អ្នក​ចង់​បាន​ធ្មេញ​ដែល​ស​ភ្លាម និង​ចែង​ចាំង​ជាង​មុន អ្នក​អាច​សាក​ល្បង​ប្រើ​ប្រាស់​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ​បាន បន្ថែម​លើ​ការ​សម្អាត​ធ្មេញ​ជា​ប្រចាំ​របស់​អ្នក។

១. អំបិល

អំបិល​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឱ្យ​ធ្មេញ​ស​តាំង​ពី​សម័យ​​បុរាណ​មក​ម្ល៉េះ។ អ្នក​អាច​ប្រើ​ប្រាស់​វា​ជា​មួយ​នឹង​ថ្នាំ​ដុស​ធ្មេញ​បាន។ ការ​ប្រើ​ប្រាស់​អំបិល​ដុស​ធ្មេញ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ធ្មេញ​ស​ទេ វា​ថែម​ទាំង​ជួយ​ឱ្យ​ធ្មេញ​អ្ន​ក​បាត់​​ឈឺ​ទៀត។

២. ក្រូច​ឆ្មារ

ទឹក​ក្រូច​ឆ្មារ​មាន​សារ​សំខាន់ណាស់​​សម្រាប់​សុខ​ភាព​ប្រចាំថ្ងៃ ហើយ​វា​ក៏អា​ចជួ​យឱ្យ​ធ្មេញ​ស​ទៀត​ផង។ បើ​​ធ្មេញ​របស់​អ្នក​មាន​ពណ៌​លឿង អ្នក​អាច​សម្អាត​ធ្មេញ​ជាមួយ​នឹង​ក្រូច​ឆ្មារ និង​អំបិល​បាន។ ប៉ុន្តែ កុំ​ធ្វើ​វា​ជា​ប្រចាំ​ព្រោះ​វា​មាន​ជាតិ​អាស៊ីត​ធម្មជាតិ​ដែល​អាច​បណ្តាល​ឱ្យ​ធ្មេញ​អ្នក​ឆាប់​ពុក។

៣. ស្ត្រប៊រ័រី

ព្រោះ​តែ​ផ្លែ​ឈើ​នេះ​មាន​សារ​ធាតុ ម៉ាលីក អាស៊ីត (malic acid) ដូច្នេះ​វា​អាច​ជួយ​លាង​ជម្រះ​ធ្មេញ​ឱ្យ​ស​ស្អាត​បាន។ សារ​ធាតុ​សរសៃ​នៅ​ក្នុង​ផ្លែ​ស្ត្រប៊រ័រី អាច​ជួយ​កម្ចាត់​សរីរៈ​តូចៗ​ដែល​ជា​ហេតុ​ផល​ធំ​មួយ​ធ្វើ​ឱ្យ​ធ្មេញ​ពុក និងដង្កូវ​ស៊ី។

៤. សម្បក​ចេក

សម្បក​ចេក​ក៏​អាច​ជួយ​ឱ្យ​ធ្មេញ​អ្នក​ស​ស្អាត​ភ្លាមៗ​ដែរ ហើយ​វា​ងាយ​ស្រួល​រក ព្រម​ទាំង​តម្លៃ​ថោក​សម​រម្យ​ទៀត​ផង។ អ្នក​គ្រាន់​តែ​បក​សម្បក​ចេក​មួយ​ចេញ​មក បន្ទាប់​មក​ប្រើ​ផ្ទៃ​ខាង​ក្នុង​នៃ​សម្បក​នោះ​មក​ត្រដុស​នឹង​ធ្មេញ​ប្រហែល ២ ទៅ ៣​នាទី​ក្នុង​មួយ​ថ្ងៃ៕

ប្រភព៖ boldsk

Leave a Reply

Your email address will not be published. Required fields are marked *