ដោះស្រាយយ៉ាងណា ប្រសិនជាដឹងថាក្នុងខ្លួនរបស់យើងមានព្រូន អៀន និងតេនញ៉!

ដង្កូវ​ព្រូន​ក្នុង​ពោះវៀន​គឺជា​ប្រភេទ​ប៉ា​រ៉ា​សិត ហើយ​វា​ចូលក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​អាហារ និង​ទឹក ភ្នាក់ងារ​ចម្លង​ដូចជា មូស និង​ការ​រួមភេទ ព្រមទាំង​តាម​ស្បែក និង​ច្រមុះ​ផងដែរ​។

ទោះបីជា​មាន​ប្រភេទ​ប៉ា​រ៉ា​សិត​រាប់ពាន់​ប្រភេទ​ដែល​ចម្លង​ដល់​មនុស្ស​ក៏​ដោយ ក៏​មាន​តែ​ពពួក​ប៉ា​រ៉ា​សិត​បួន​ប្រភេទ​ប៉ុណ្ណោះ​ដែល​ផ្តល់​ភាពគ្រោះថ្នាក់​បំផុត​នោះ​គឺ​៖ តេនញ៉ា អៀន ព្រូនមូល និងព្រូនទំពក់។ព្រូនទំពក់​មាន​លក្ខណៈ​គួរឱ្យខ្លាច​ជាងគេ ព្រោះ​វា​មាន​អាចមាន​ប្រវែង​ដល់​ទៅ ១០ ម៉ែត្រ​ឯណោះ​។​រោគសញ្ញា​នៃ​ការឆ្លង​ប៉ារ៉ាស៊ីត​អាច​សម្គាល់​ដឹង​ដូចខាងក្រោម​៖

​ ​- ហើមពោះ​
​ ​- ឈឺក្រពះ​
​ ​- ស្រក​ទម្ងន់​ឥត​មូលហេតុ​

​ ​- អស់កម្លាំង​
​ ​- ពិបាក​ដេកលក់ ឬ ដេក​ត្រមក់​ជ្រុល​
​ ​- ខាំធ្មេញ​ពេល​គេង​

​ ​- នៅ​សុខៗ​ស្រាប់តែ​ចេញ​កន្ទួល​លើ​ស្បែក​
​ ​- តប់ប្រមល់ និង​បាក់​ទឹកចិត្ត​
​ ​- មើល និង​ស្តាប់​ពុំ​សូវ​ច្បាស់​
​ ​- ឃើញ​ព្រូន​អៀន​តេ​ញ៉ា​ចេញ​តាម​លាមក​ស្តែងៗ​

ក្រៅពីការប្រើប្រាស់ថ្នាំពេទ្យតាមវេជ្ជបញ្ជាត្រឹមត្រូវការទទួលទានចំណីអាហារមួយចំនួនក៏អាចកម្ចាត់ឬកាត់បន្ថយពពួកព្រូនជាច្រើនដូចជាព្រូនចង្កឹះព្រូនមូលនិង តេណញ៉ាជាដើមប៉ុន្តែអ្នកប្រហែលជាពិបាកនឹងទទួលយករសជាតិរបស់វាបន្តិច។

1. ខ្ទឹមបារាំង
ទឹកខ្ទឹមបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ចោលនូវពពួកព្រូនជាច្រើនប្រភេទ។ អ្វីដែលអ្នកត្រូវធ្វើគឺយកខ្ទឹមបារាំងមកចិត្តជាចំណិតតូចៗរួចក្រឡុកវាឱ្យម៉ត់ដើម្បីយកមកញ៉ាំ។ អ្នកត្រូវផឹកទឹកក្រឡុកខ្ទឹមបារាំងនេះនៅពេលព្រឹកព្រលឹមពេលពោះទរទេ។

2. សំបកផ្លែទទឹម
ចូរហាលសំបកផ្លែទទឹមឱ្យស្ងួតដើម្បីកិនវាជាម្សៅ។ អ្នកអាចលាយជាមួយស្ករសបន្តិចដើម្បីងាយក្នុងការទទួលទានពីព្រោះវាប្រហែលជាមានរសជាតិល្វីងណាស់ហើយ។

3. ខ្ទឹម
ខ្ទឹមត្រូវបានគេស្គាល់ថាអាចសម្លាប់បាក់តេរីនិងពពួកផ្សិត។ ក្រៅពីនេះវាក៏អាចកម្ចាត់ព្រូនបានផងដែរ។ ចូរទទួលទានខ្ទឹមឆៅបីបួនមើមរាល់ថ្ងៃមួយរយៈដើម្បីកម្ចាត់ពពួកសត្វល្អិតដែលមាននៅក្នុងរាងកាយរបស់អ្នក។

4. ម្រះ
ម្រះក្រឡុកក៏មានសមត្ថភាពមិនចាញ់បន្លែដែលបានរៀបរាប់ខាងលើនេះប៉ុន្មានដែរប៉ុន្តែអ្នកត្រូវទ្រាំបិទច្រមុះញ៉ាំបន្តិចពីព្រោះក្លិននិងរសជាតិរបស់ វាប្រហែលជាអ្នកមិនចូលចិត្តនោះទេ។

5. គ្រាប់ក្រូចឆ្មារ
ចូរទទួលទានគ្រាប់ផ្លែក្រូចឆ្មារដោយផ្ទាល់ឬអ្នកអាចលាយជាមួយនឹងស្ករឬទឹកបន្តិចដើម្បីងាយស្រួលញ៉ាំ។

​បញ្ជាក់ៈ ក្នុងការ​សិក្សា​មួយ ក្រុម​អ្នកស្រាវជ្រាវ​លើកឡើងថា គ្រាប់​ល្ពៅ​លាយ​ជាមួយ​ទឹកឃ្មុំ​អាច​សម្លាប់​ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​មនុស្ស ២៣ នាក់​ក្នុងចំណោម​អ្នកចូលរួម​ទាំងអស់ ៣០ នាក់​៕

ប្រភព៖ Canb TV

Leave a Reply

Your email address will not be published. Required fields are marked *