ព្យាបាលរើមលើបបូរមាត់យ៉ាងពូកែ!
ជំងឺរើម គឺជាការបង្ករោគដោយវីរុសមួយប្រភេទ ដែលនាំឲ្យមានការរមាស់ និងឈឺចាប់ខ្លាំង។ តាមរយៈជំងឺនេះ គឺវាអាចកើតឡើង នៅគ្រប់កន្លែងទាំងអស់នៃរាងកាយ តែភាគច្រើន ឃើញកើតមានជាលក្ខណៈឬស បែបពងទឹកនៅផ្នែកខាងស្តាំង ឬឆ្វេងនៃតំបន់កណ្តៀតក្អម។
ជំងឺរើម បណ្តាលមកពីវីរុសឈ្មោះ Varicella-zoster ដែលដូចគ្នានឹងវីរុស បង្កជំងឺអ៊ុតស្វាយដែរ។ ក្រោយពីអ្នកធ្លាប់កើតជំងឺអ៊ុតស្វាយរួច វីរុសនេះនឹងសង្ងំនៅក្នុង ជាលិកាសរសៃប្រសាទក្បែរខួរឆ្អឹងខ្នង និងខួរក្បាល។ រយៈពេលច្រើនឆ្នាំក្រោយមក វីរុសនេះប្រហែលជាមានសកម្មភាពឡើងវិញ និងបង្កជាជំងឺរើមតែម្តង។
លោកអ្នកប្រហែលជាមិនជឿថាខ្ទឹមសមួយកំពឹសអាចព្យាបាលរើមលើបបូរមាត់យ៉ាងពូកែនោះទេ ប៉ុន្តែវាពិតជាមានប្រសិទ្ធភាពព្យាបាលរើមទាំងនេះបានពិតមែន។
អ្វីដែលលោកអ្នកត្រូវធ្វើគឺ យកខ្ទឹមស ១ កំពឹសចិញ្ច្រាំឱ្យម៉ដ្ឋ រួចបិតពីលើពងបែករយៈពេល ១០ នាទី។ បន្ទាប់មកលាងជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើបែបនេះ ៥ ដង ក្នុងរយៈពេល ១២ ម៉ោង រើមលើបបូរមាត់នឹងបាត់អស់ទាំងស្រុង។ ប្រសិនបើរើមនេះកើតឡើងលើផ្នែកជាច្រើននៃបបូរមាត់ ត្រូវធ្វើបែបនេះឱ្យបានពីរថ្ងៃជាប់គ្នា៕