អាណិតគាត់ណាស់! ពេលឃើញលោកតាម្នាក់ទឹមជាមួយក្របីមួយក្បាល កំពុងធ្វើឱ្យអោយកក្រើកពេញបណ្តាញផ្សព្វផ្សាយ…
តាមរយះវីដេអូឃ្លីបដែលគេចែកចាយពេញបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញពីលោកម្នាក់ដែល គាត់ទឹមជាមួយក្របីមួយក្បាលនោះ ដើម្បីភ្ជួររាស់ដី ស្រែចម្ការ គួរឱ្យអាណិតបំផុត។អ្វីដែលគួរសង្វាគបំផុតគឺ ដៃស្ដាំរបស់លោកតាពុំមានម្រាមនោះទេ គឺដាច់ទាំងអស់ ប៉ុន្តែគួរអោយសរសើរលោកតា ដែលខំតស៊ូក្នុងការរស់នៅ។
បើយោងទៅតាម BBC បានចុះផ្សាយថា លោកតា មានឈ្មោះថា Sitaram ជាកសិករក្រីក្រម្នាក់រស់នៅភាគខាងជើង នៃប្រទេសឥណ្ឌា មានត្រឹមក្របីមួយក្បាលប៉ុណ្ណោះក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីធ្វើជាមធ្យោបាយចិញ្ចឹមជីវិតលោកតា និងភរិយា។
ក្រោយពេលបង្ហោះវីដេអូមួយនេះបានធ្វើមហាជនស្លុតចិត្តអាណិតលោកតា និងគ្រួសារ និងបានកោតសរសើរលោកតាថាជាមនុស្សអស្ចារ្យម្នាក់ដែលខិតខំរកដោយខ្លួនឯងមិនចំាបាច់លើកដៃសំពះសុំលុយពីគេ។ចុះបងប្អូនប្រិយមិត្តគិតយ៉ាងម៉េចដែរ?
សូមមើលវីដេអូទំាងអស់គ្នា៖
ប្រភព៖BBC News