សូមជួយស៊ែរ មិនអស់អីទេបងប្អូន! អាចជួយឲ្យអ្នកត្រូវពស់ចឹករួចផុតពីការស្លាប់បាន!

បើជាទូទៅពេលប្រើប្រាស់ក្រូចឆ្មារ ដើម្បីកែច្នៃធ្វើអាហារ ភេសជ្ជៈនោះ យើងទាំងអស់គ្នា តែងក្រវាត់គ្រាប់របស់វាចោល ដោយគិតថា វាពុំមានប្រយោជន៍ ។ ប៉ុន្តែ ប្រពៃណីបូរមបូរាណបានទូន្មានថា អ្នកគប្បីយកគ្រាប់ក្រូចឆ្មារមកហាលទុក វានឹងមានប្រយោជន៍ដ៏ធំធេង ដើម្បីសង្គ្រោះអ្នកត្រូវពស់វែកចឹក ។

ហើយកំណត់ត្រាបូរាណបន្សល់ទុក បានណែនាំថាៈ ពេលត្រូវពស់ចឹក អ្នកគប្បីរក្សាស្មារតីឲ្យនឹងនរ, លាងសម្អាតវា ដោយទឹកអំបិល (៩%) ។ ពុំគប្បីច្របាច់ធ្វើឲ្យជាតិពិសចលនាលឿនទៅកាន់បេះដូង បង្កគ្រោះថ្នាក់លឿន ។តាមគ្រូបូរាណវៀតណាម នៅខេត្តថៃប៊ិញ នោះគ្រាប់ក្រូចឆ្មារវាមានប្រសិទ្ធភាពដ៏ល្អ ក្នុងការសង្គ្រោះដល់អ្នកត្រូវពស់វែកចឹក ។

របៀបអនុវត្តគឺ៖
– ពេលត្រូវពស់ចឹកភ្លាម អ្នកត្រូវយកគ្រាប់ក្រូចឆ្មារស្រស់ ឬ ស្ងួត ប្រមាណ ២០ ក្រាម (១ គីឡូ = ១០០០ ក្រាម) ឲ្យជនរងគ្រោះទំពារឲ្យខ្ទិច រួចលេបទឹក ហើយយកកាកមកបិទពីលើកន្លែងរបួសពស់ចឹក ដើម្បីសង្គ្រោះបន្ទាន់ រំសាយជាតិពិស ។

– ពេលពស់ចឹកភ្លាម ប្រសិនបើជនរងគ្រោះនៅអាចវិលលេបបាននោះ ឲ្យលេបក្រូចឆ្មារប៉ុន្មានក៏បានដែរ ។
– ក្នុងករណីបានសន្លប់ហើយ នោះយកម្សៅគ្រាប់ក្រូចឆ្មារ មកកិនម៉ត់លាយទឹក រួចបង្ហូរចូលមាត់របស់ជនរងគ្រោះ ។ ពេលដែលវាចូលដល់ពោះវៀន នោះជនរងគ្រោះនឹងដឹងខ្លួនវិញ ។

ក្រោយការសង្គ្រោះបន្ទាន់នេះ គប្បីនាំយកអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក
ដែលនៅជិតបំផុត ដើម្បីកម្ចាត់ជាតិពិសអស់ពីខ្លួន ៕

ប្រភព៖ ខ្មែរស្ថាបនារ

Leave a Reply

Your email address will not be published. Required fields are marked *