តាមពិតរូបចម្លាក់ដំរីដែលនៅក្នុងក្រដាសប្រាក់ប្រភេទ៥០០០០រៀល គឺយកមកពីប្រាសាទនេះសោះ!
ហ្វេសបុក៖ ប្រជាពលរដ្ឋខ្មែរពិតជាធ្លាប់ឃើញ និងចាប់អារម្មណ៍គ្រប់គ្នាពីរូបភាពសត្វដំរីឈរក្បែរប្រាសាទបាគង
លើរូបិយវត្ថុក្រដាសប្រាក់ប្រភេទ៥០០០០រៀល (៛)របស់ខ្មែរ។
មានមនុស្សតិចណាស់ដែលដឹងថាដំរីនោះនៅទីណា និងស្ថិតនៅប្រាសាទមួយណាក្នុងចំណោមប្រាសាទរាប់ពាន់ក្នុងដែនដីកម្ពុជា។ តាមពិតរូបចម្លាក់ដំរីដែលយើងឃើញមិនមែនជារូបចម្លាក់ដំរីនៃប្រាសាទបាគងនោះទេ តែវាជារូបចម្លាក់ដំរីនៃប្រាសាទមួយក្នុងរាជធានីបុរាណ កោះកេរ្តិ៍។
ប្រាសាទនោះមានឈ្មោះថាប្រាសាទដំរី ជាបុរាណដ្ឋានមួយក្នុងចំណោមរាប់រយក្នុងបរិវេណតំបន់រាជធានីបុរាណកោះកេរ្តិ៍។ រូបចម្លាក់ដំរី ដែលនៅព័.ទ្ធជុំវិញប្រាសាទត្រូវបានបែ.កបា.ក់ និងធ្លា.ក់មកខាងក្រោមជាដើម គឺមានតែរូបចម្លាក់មួយប៉ុណ្ណោះដែលបានរក្សារូបរាងល្អជាងគេ ហើយក៏ត្រូវបានយកប្រើនៅលើក្រដាសប្រាក់ ៥០០០០រៀលតែម្ដង។
ប្រាសាទនៅតំបន់កោះកេ.រ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០(៩២៨-៩៤២)។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានផ្លាស់ប្ដូររាជធានីពីយសោ.ធបុរៈ(អង្គរ)ទៅតំបន់កោះកេរ្តិ៍ ហើយបច្ចុប្បន្នកម្ពុជាកំពុងស្នើបញ្ចូលជាបេតិកភណ្ឌពិភពលោក។