ជួយស៊ែរផង! សូមកុំទុកជែលលាងដៃនៅក្នុងរថយន្ត ព្រោះវាអាចបង្កអោយមានភ្លើងឆេះ

នេះបើតាមការសរសេរនៅលើគេហរទំព័រ នាយកដ្ឋានពន្លត់អគ្គីភ័យនៅក្នុងរដ្ឋ Wisconsin ថ្មីៗនេះបានធ្វើការព្រមានដល់សាធារណៈជន អំពីគ្រោះថ្នាក់នៃការទុកជែលលាងដៃនៅក្នុងរថយន្ត ជាពិសេសគឺនៅពេលដែលអ្នកច​រថយន្តចោលហាលថ្ងៃ ព្រោះវាអាចបង្កមានអគ្គិភ័យឆាបឆេះរថយន្តរបស់អ្នកបាន ។

សារដាស់តឿននោះបាននិយាយថា ជែលលាងដៃ ដែលភាគច្រើនមានជាតិអាល់កុលនោះ
ពេលដែលវាកំដៅព្រះអាទិត្យ វាអាចនាំអោយមានគ្រោះមហន្តរាយ ។

ខណៈពេលដែលការសិក្សាខ្លះ បាននិយាយថាជែលលាងដៃត្រូវការកំដៅប្រហាក់ប្រហែល ៣០០ ដឺក្រេ ទើបអាចឆេះបាន ហើយរថយន្តអាចឡើងកំដៅត្រឹមតែ ១៦០ ដឺក្រេតែប៉ុណ្ណោះ ប៉ុន្តែនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា ដបជ័រដែលប្រើសម្រាប់ច្រកជែលលាងដៃ អាចជាហេតុផលនៅពីក្រោយវា ។

ពន្លឺព្រះអាទិត្យបាញ់ចំដបជ័រ ដែលអាចបង្កើនសីតុណ្ហភាពនៅក្នុងដប ទៅនឹងសីតុណ្ហភាពនៅក្នុងរថយន្ត ហើយវាអាចនាំអោយអគ្គិភ័យ ។ នាយកដ្ឋានពន្លត់អគ្គិភ័យក៏បានដាស់តឿនដល់សាធារណៈជនទៀតថា ជែលលាងដៃក៏ងាយនឹងឆាបឆេះផងដែរ ដូច្នេះកុំប្រើនៅក្បែរកន្លែងដែលមានអណ្តាតភ្លើង ដូចជាក្បែរចង្ក្រានជាដើម ។

ប្រភព៖ hitz

Leave a Reply

Your email address will not be published. Required fields are marked *