ដាស់តឿនប៉ាម៉ាក់ទាំងឡាយផង! ពេលកូនមុតដៃ មុតជើងទោះរបួសតូចក្តី ធំក្តី គួរតែលាងសំអាតសម្លាប់មេរោគ ហើយលាបថ្នាំអោយបានត្រឹមត្រូវ ជៀសវាងជួបរឿងបែបនេះ

ថ្ងៃនេះមានម៉ាក់ៗម្នាក់ មានឈ្មោះថា សន លក្ខណា បានធ្វើការ​ចែករំលែកនូវរឿង​មិនគួរកើតមួយ ដល់ប៉ាៗម៉ាក់ៗទាំងឡាយ កុំអោយប្រហែសដូចគាត់ ដោយគាត់​បានសរសេរ​នៅលើ​គណនីហ្វេសប៊ុក​របស់គាត់ថា «ថ្ងៃហ្នឹងមានរឿងមួយចង់ចែករំលែកទៅដល់ម៉ាក់ៗ ទាំងអស់កុំអោយស្តាយក្រោយដូចខ្ញុំ ដោយសារតែការប្រហែសរបស់ខ្ញុំ បានធ្វើអោយកូនប្រុសខ្ញុំមុតដៃ តែពេលហ្នឹងគឺមុតតែបន្តិចទេ ។ ខ្ញុំក៏មិនបានលាងសម្អាតមុខរបួសដែរ ព្រោះគិតថាវាមុតតែបន្តិច ។

៣ ថ្ងៃក្រោយមក កូនខ្ញុំក៏ចាប់ផ្តើមក្តៅខ្លួនខ្លាំង ៣៩ អង្សារ ដោយសារតែដរដៃ តែខ្ញុំមិនបានចាប់អារម្មណ៍ ក៏ដាក់ថ្នាំក្តៅខ្លួន អោយកូនពេលដាក់ថ្នាំ ក៏ត្រជាក់ ពេលអស់ជាតិថ្នាំក៏ក្តៅវិញ ។ រយៈពេល ៥ ថ្ងៃ ដៃកូនរបស់ខ្ញុំ ចាប់ផ្តើមហើម ខ្ញុំបានយកកូនទៅពេទ្យៗ ប្រាប់ថាដៃកូនហើយខ្លាំងទាល់តែជួស ច្របាច់យកខ្ទុះចេញ ។ ខ្ញុំក៏យល់ព្រម តែស្អែកឡើង ដៃកូនរបស់ខ្ញុំរឹតតែហើមធំជាងមុន ខ្ញុំក៏ទៅសួរពេទ្យម្តងទៀតថាហេតុអ្វីបានជាដៃកូនខ្ញុំហើយជាងមុន ? ពេទ្យប្រាប់ថាមិនអីទេ ហើមសាច់ដៃ ដោយសារតែច្របាច់ខ្ទុះ ។

រយៈពេល ១ អាទិត្យពេទ្យ ប្រាប់ថាដៃកូនរបស់ខ្ញុំបានឆ្លងមេរោគ បើគ្រូខ្មែរគេហៅថាកើតពិស ទាល់តែយកទៅពេទ្យគន្ធបុផ្ជា រឺ ពេទ្យកុមារជាតិ ដែលមានគ្រូពេទ្យជំនាញ ខាងហ្នឹង ។ ខ្ញុំក៏ប្រញាប់យកកូនទៅពេទ្យគន្ធបុផ្ជា ។ ទៅដល់ពេទ្យ គ្រាន់តែឃើញភ្លាម ពេទ្យបានប្រាប់ថា កូនខ្ញុំត្រូវគេងនៅពេទ្យហើយ រៀបចំឯកសារអោយកូនខ្ញុំវះកាត់ ។ បន្ទាប់ពីវះកាត់កូនខ្ញុំបានគេងសម្រាកនៅមន្ទីរពេទ្យរយៈពេល ៤​យប់ ៥ ថ្ងៃ ពេលនេះដៃកូនរបស់ខ្ញុំធូរច្រើន ពេទ្យក៏បានអោយចេញ ហើយអោយថ្នាំលេប បន្ថែម ៣ ថ្ងៃ ទៀត ។

ដូច្នេះសូមម៉ាក់ៗទាំងអស់កុំប្រហែសដូចខ្ញុំ គ្រប់ពេលដែលកូនមុត មិនថាតិច រឺខ្លាំងនោះទេ ត្រូវតែប្រញាប់យកកូនទៅលាងរបួសនឹង betadine ឬទឹកសម្លាប់មេរោគផ្សេងទៀត ការពារកុំអោយឆ្លងមេរោគ » ។ អរគុណបងស្រីដែលបានចែករំលែក ៕

Leave a Reply

Your email address will not be published. Required fields are marked *