មិនគួរអោយជឿសោះ!នារីទំងន់ ១២០ គីឡូម្នាក់ ចែក​រំលែក​អាថ៌កំបាំង​ប្រែកាយ​ក្លាយ​ជា​ស្រីស្អាត ក្នុង​រយៈ​ពេល​ត្រឹមតែ ១០ ខែ

សម្រកទំងន់មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់មនុស្សភាគច្រើន ដោយសារ​តែវា​ត្រូវ​ការពេលវេលា ហើយនឹង​ការតាំង​ចិត្តខ្ពស់ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ នារី​ដែល​យើងខ្ញុំ​លើកមក​និយាយ​នៅក្នុង​អត្ថបទនេះ​នឹង ធ្វើការ​ចែករំលែក​នូវវិធី​សម្រក​ទំងន់​ដែល​ធានាថា​នឹង​ទទួល​ជោគជ័យ ប្រសិន​បើអ្នក​ព្យាយាម​ធ្វើតាមនាងបាន ។

យោងតាម​ការរៀបរាប់​របស់​នាង​បាន​ប្រាប់​អោយ​ដឹងថា នាង​ធ្លាប់ជា​នារី​ដែល​មាន​ទំងន់​រហូត​ដល់ទៅ ១២០គីឡូឯណោះ ប៉ុន្តែបន្ទាប់​ពីការ​ព្យាយាម​របស់នាង រយៈពេល ១០ ខែ​មក ពេលនេះ​នាង​មាន​ទំងន់​ត្រឹមតែ ៦០ គីឡូតែប៉ុណ្ណោះ ។ នាង​បាន​បញ្ជាក់​ប្រាប់​អោយ​ដឹង​ថា ដោយសារ​តែ​ការ​ញុំាអាហារ ទើប​ធ្វើអោយ​នាង​ឡើង​ទំងន់​ស្រឺតៗ​រហូត​ឡើង​ដល់ ១២០គីឡូ ។

ដោយសារ​តែការ​ធាត់​លើស​ទំងន់ បាន​ជះឥទ្ធិពល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់នាង​ ដូច្នេះ​ហើយ​នាង​ក៏​ប្តេជ្ញា​ចិត្តថា​នឹង​​ធ្វើការ​សម្រកទំងន់ ។ ដំបូង​នាង​ចាប់ផ្តើម​ដោយ​ការ​ញុំាអាហារ​ដែល​គ្មាន​ជាតិខ្លាញ់ ហើយ​អាហារ​ដែល​ផ្តល់​នូវ​សុខភាពល្អ មិន​តែ​ប៉ុណ្ណោះ​នាង​ថែម​ទាំង​ជៀសវាង​ការ​ញុំា​អាហារ​ឥត​បាន​ការ​ថែម​ទៀតផង ។ នៅ​ពេល​ដែល​នាង​អារម្មណ៍​ចង់​ញុំា​អាហារ​ផ្អែមៗ នាង​ងាក់​មក​ញុំា​ផ្លែឈើ ហើយ​នឹង​ផឹក​ទឹក​ជំនួសវិញ ។ ក្រៅ​ពី​ជៀសវាង​ការ​ញុំា​អាហារ​ឥត​បាន​ការ​រួច​ហើយ នាង​ក៏ចាប់​ផ្តើម​ជ្រើស​រើស​អាហារ​ណា​ដែល​ល្អ​សម្រាប់​សុខភាព​របស់នាង ។ ៣ ខែដំបូង នាង​ផឹក​ទឹកដោះគោ​ច្រើន ហើយ​ញុំា​សាឡាត់ ជំនួស​អោយ​នំប៉័ង និងបាយ ។ នាង​ថែម​ទាំង​ញុំា​តៅហ៊ូ​មួយ​រយៈ​ពេល​ផងដែរ ។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ នាង​ថែម​ទាំង​សង្កត់​ធ្ងន់ថា វាពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ក្នុងការ​ញុំា​អាហារ​ដែល​មាន​ជាតិ​កាឡូរីទាប ។ ៣ ខែបន្ទាប់មកទៀត នាង​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទំលាប់​នៃ​ការ​ញុំា​អាហារ​ពេល​ព្រឹក​របស់នាង ដែល​ក្នុងនោះ​រួមមាន ដំឡូងជ្វា ស៊ុតស្ងោរ ចេក និងយ៉ាអួ​ រឺផ្លែឈើ ។

ផ្លែ​ឈើ​ដែល​នាង​តែងតែ​ញុំា​នៅ​ពេល​ព្រឹក​មាន​ដូចជា ផ្លែប៉ោម ត្របែក ចេក ដែល​ពួកវា​សុទ្ធ​តែ​សំបូរ​ទៅដោយ​ជាតិសរសៃ ដែល​នឹង​ជួយ​អោយ​មាន​អារម្មណ៍​ថា​ឆ្អែតយូរ ។ សម្រាប់​អាហារ​ថ្ងៃត្រង់វិញ នាង​តែងតែ​ញុំាបន្លែស្រុះ សាច់​សុទ្ធ​បន្តិចបន្តួច និងត្រី ហើយនឹង​ផ្លែឈើផ្សេងៗ ។ ពេលយប់ នាងញុំាត្រសក់ ល្ពៅចំហុយ ផ្លែសារី និង oatmeal មួយកែវ ។

ក្រៅពី​ញុំា​អាហារ​ដែល​មាន​តុល្យភាព​ហើយនោះ នាង​ថែម​ទាំង​ធ្វើ​ការ​ហាត់​ប្រាណ​រយៈ​ពេល ៣០ នាទី ដូចជារត់ ហើយ​នឹង​លោត​អន្ទាក់ជាដើម ។ វាពិត​ជាមិន​ងាយ​ស្រួល​នោះទេ ប៉ុន្តែ​ដោយ​ការ​តាំងចិត្ត​ដ៏មុត​មាំ​របស់នាង ទីបំផុត​រយៈពេល ១០ ខែ​នាង​ស្រក​អស់ ៦០ គីឡូ ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើការ​សម្រកទំងន់ សូម​ធ្វើការ​តាំងចិត្ត ហើយ​អនុវត្ត​តាម​នារីម្នាក់នេះ ។ ជូនពរអោយ​សម្រេចបំណង ៕

Leave a Reply

Your email address will not be published. Required fields are marked *