ប៉ុន្មានប្រការនេះ! នាំអ្នកអោយក្លាយ ជាស្រ្តីនាំលាភ នាំសំណាងដល់ប្តី

លើលោកនេះ មានស្រ្តី ៣ ប្រភេទ ១ គឺស្រ្តីនាំលាភដល់ប្តី ប្រភេទ ២ ស្រ្តីនាំស៊យដល់ប្តី និង ប្រភេទ ៣ គឺស្រ្តី ដែលតាំងខ្លួន ជាកណ្តាល ។ តែពេលនេះ យើងខ្ញុំ សុំលើក យកស្ត្រី​ម្នាក់​ដែល​អាច​នាំ​លាភ​សំណាង​ដល់​ស្វាមី មកបកស្រាយសិន គឺថាគាត់ ជា​ស្ត្រីម្នាក់ ​ដែល​អាច​ធ្វើឲ្យ​គ្រួសារ​មាន​ភាពរុងរឿង​ហើយគាត់គួរតែធ្វើរឿង ៧ ប្រការខាងក្រោម ដើម្បីនាំហេង នាំលាភសំណាង ដល់ បុរស ដែលជាស្វាមី ៖

ប្រការ 1. នៅពេល​ដែល​អ្នក​រៀបកា​រ​រួច អ្នក​មិន​ត្រូវ​ប្រកាន់​ចរិត​រឹងរូស​ដូច​ពី​មុន​ឡើយ ដោយ​ធ្វើ​ជា​ភរិយា​ល្អ និង​ម្តាយ​ល្អ ទើប​អាច​ជួយ​ស្វាមី​អ្នក​បាន​។​
ប្រការ 2. អ្នក​គួរតែ​ស្រឡាញ់​ម្តាយ​ឳ​ពុក​របស់​ស្វាមី​អ្នក​ដូច​ជា​ម្តាយ​ឳ​ពុក​របស់​អ្នក ទើប​គ្រួសារ​មាន​សុភមង្គល មិន​មាន​ជម្លោះ​ច្រើន ទើប​លាភ​ចូល​ច្រើន​។​

ប្រការ ​3. អ្នក​គួរតែ​ស្វែង​យល់​ចិត្ត​ស្វាមី​អ្នក​ឲ្យបាន​ច្រើន​។ នៅពេល​ដែល​អ្នក​យល់ចិត្ត​គ្នា នោះ​ការ​ប្រកែក​គ្នា​នឹង​ពុំ​សូវ​មាន​ទេ​។
ប្រការ 4.​អ្នក​មិន​គួរ​គ្រប់គ្រង​ស្វាមី​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​ធុញ​នឹង​អ្នក​។ ដូចនេះ​អ្នក​គួរតែ​ស្រឡាញ់​គេ​ឲ្យបាន​ច្រើន ទើប​គេ​អាច​កាន់តែ​ស្រឡាញ់​អ្នក​ច្រើនជាង​មុន​។ នោះ​គ្រួសារ​អ្នក​នឹង​មាន​សុភមង្គល ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ទេវតា​ទ្រព្យ​នាំ​លាភ​ដល់​អ្នក​។​

ប្រការ 5.​អ្នក​មិន​គួរ​កែប្រែ​គេ​ដោយ​ប្រើ​ការបង្ខំ​នោះទេ តែ​អ្នក​អាច​ធ្វើឲ្យ​គេ​កែប្រែ​ដោយ​ខ្លួនឯង​ដើម្បី​អ្នក​។ នោះ​ទើប​គ្រួសារ​អ្នកមាន​សុភមង្គល​។​
ប្រការ ​6. ក្រោយពេល​ដែល​គេ​មកដល់​ផ្ទះ អ្នក​មិន​ត្រូវ​រអ៊ូ​ច្រើន​ទេ ព្រោះ​គេ​ត្រឡប់មកវិញ​សង្ឃឹម​ចង់​ស្តាប់​សម្លេង​អ្នក​។​
ប្រការ 7. អ្នក​មិន​ត្រូវ​ប្រើ​ការសង្ស័យ​មក​ធ្វើការ​វិនិច្ឆ័យ​ចំពោះ​គេ​ឡើយ ដោយ​ត្រូវមាន​ជំនឿ​ចិត្ត​ចំពោះ​គេ​។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *