សំណាងមែន! កសិករកំសត់ម្នាក់ជីកដីដំាដំណំា ស្រាប់តែប៉ះនឹងវត្តុរូបរាង​ចម្លែក បំរុងនឹងបោះចោលកំណប់ធំទៅហើយ

បរទេស៖ កសិករ​ចិន​ម្នា​ក់នៅ Qingdao ជីក​បាន​វត្ថុ​មួយ​មាន​រូបរាង​ចម្លែក ដូចជា​យុវតី​កំពុង​រាំ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សាច់​ផ្សិត​លីង​ជឺ​សុទ្ធ​ដ៏​កម្រ (​ផ្សិត Taiguozhou) មានតម្លៃ​ថ្លៃ​ជាងមាស ។​​ផ្សិត​នេះ​មាន​សាច់​ទន់​ដូច​ចាហួយ រាងរៅ​ដូច​យុវតី​កំពុង​រាំ ។ លោក លីវ ដែលជា​ម្ចាស់​វា​ឲ្យ​ដឹងថាៈ «​ខ្ញុំ​រកឃើញ​ផ្សិត​នេះ​ពេល​កំពុង​កាប់​កកាយ​ដី​ធ្វើ​ចម្ការ​» ។​

​មុននេះ ដីចម្ការ​របស់លោក លីវ ច្រើន​ដាំពោត ប៉ុន្តែ នៅ​ឆ្នាំ ២០១៥ មក ភ្លៀង​ច្រើនពេក ទើបត្រូវ​ទុកចោល ។ បន្ទាប់ពី​សម្រេចចិត្ត​កែសម្រួល​ជីវជាតិ​ដី ដើម្បី​បង្កបង្កើនផល​នៅ​ឆ្នាំនេះ គាត់​ក៏​ប្រទះឃើញ​វា ។ ដំបូង​លោក លីវ ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​រត់​ត្របាញ់​ជើង​ពី​ចម្ការ​មក​ផ្ទះ​វិញ ។ ប៉ុន្តែ ក្រោយពី​បាន​អ្នកភូមិ​ប្រឹក្សា​ផ្តល់យោបល់ លោក​ក៏​សម្រេចចិត្ត «​នាំយកមក​ផ្ទះ​» ។​

​អ្នកជំនាញ​ចិន​បាន​ឲ្យ​ដឹងថា វា​ជា​ប្រភេទ​ផ្សិត​លីង​ជឺ «​សាច់​សុទ្ធ​» ហើយ​មាន​ច្រើន​ខ្លាំងណាស់ ។ វា​មនា​ប្រសិទ្ធ​ភាពល្អ​ក្នុងការ​ព្យាបាល​របួស បំប៉ន​សុខភាព​រក្សា​សម្រស់​… ។​ល​។ ហើយ​ជំនាន់​មុន ស្តេច​ចិន​តែង​ចាត់​មនុស្ស​ឲ្យ​ដើរ​ស្វែងរក ។ បច្ចុប្បន្ន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន វា​មានតម្លៃ​ថ្លៃ​ជាងមាស​ទៅទៀត ៕

ប្រភព KSN

Leave a Reply

Your email address will not be published. Required fields are marked *