រកឃើញ​ផ្នូរ​បុរាណ​អាយុកាល​២៨០០​ឆ្នាំ ផ្ទុក​ពេញ​ទៅដោយ​មាស…​(មានវីដេអូ)

នៅ​ខាងក្នុង​ផ្នូរ​បុរាណ​អាយុកាល​២៨០០​ឆ្នាំ ក្រុម​បុរាណ​វិទូ​បាន​រកឃើញ​វត្ថុ​ប្រមាណ​៣០០០​មុខ​ត្រូវបាន​ច្នៃ​បង្កើតឡើង​ដោយ​ធ្វើ​ពី​មាស​សុទ្ធ​។​​ការរកឃើញ​ថ្មី​មួយ​របស់​ក្រុម​បុរាណ​វិទូ Kazakhstan ត្រូវបាន​វាយតម្លៃថា​ស្ទើរ​ពុំ​អាច​ជឿ​បាន ក្រោយពេល​ពួកគេ​ធ្វើ​កំណាយ​ផ្នូរ​បុរាណ​នោះ ហើយ​ឃើញ​កំណប់​មហាសាល​ផ្ទុក​ពេញ​នៅ​ខាងក្នុង​នោះ​។

​ផ្នូរ​បុរាណ​នេះ​ស្ថិតនៅ​តំបន់ភ្នំ i Tarbagatai ដ៏​សែនឆ្ងាយ ហើយ​គេ​បាន​រកឃើញ​វត្ថុ​ដល់​ទៅ​ប្រមាណ​៣០០០​មុខ​ធ្វើ​អំពី​មាស​។​តាម​ការវាយតម្លៃ ឃ្លាំង​ទ្រព្យ​មិនអាច​កាត់ថ្លៃ​បាន​នេះ​គឺ​ស្ថិតក្នុង​រជ្ជកាល​មហាក្សត្រ​Saka នៅ​អាស៊ី​កណ្ដាល នា​អំឡុង​សតវត្សរ៍​ទី​៨ មុន​គ្រិស្ដសករាជ​។​​

​វត្ថុ​ទាំងនេះ​ត្រូវបាន​គេ​រចនា​យ៉ាង​ហ្មត់ចត់ ពិសេស​គឺ​គ្រឿងអលង្ការ​មាន​រូបរាង​ប្លែកៗ ដែល​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ជាងទង​នា​សម័យ​កាលនោះ​។​​ក្រុម​អ្នក​បុរាណ​វិទូ Kazakhstan សង្ឃឹមថា​ពួកគេ​នឹង​រកឃើញ​ម្ចាស់​ឃ្លាំង​ទ្រព្យ​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ គ្រា​ពួកគេ​បើក​ល្អាង​ភ្នំ​ខាងក្រោម​​សាស្ដ្រាចារ្យ Zainolla Samashev ប្រធាន​ក្រុម​បុរាណ​វិទូ​ឱ្យដឹងថា នឹង​នៅមាន​វត្ថុ​មានតម្លៃ​ជាច្រើន​ទៀត​នៅក្នុង​មឈូស​។​យើងខ្ញុំ​ជឿថា​មាន​អដ្ឋិធាតុ​ប្ដី​ប្រពន្ធ​មួយគូ​ត្រូវបាន​បញ្ចុះ​នៅទីនេះ​។

​ពួកគេ​អាចជា​អ្នក​សោយរាជ្យ ឬក៏​ជា​អ្នកមាន​តួនាទី​ធំ​ក្នុងសង្គម​របស់​ជនជាតិ​Saka​តំបន់​ខ្ពង់រាប​នេះ​ត្រូវបាន​គ្របដណ្ដប់​ដោយ​វាលស្មៅ​ក្រាស់ឃ្មឹក​។​មាន​ឃ្លាំង​ទ្រព្យ​មួយចំនួន​ត្រូវបាន​គេ​លួច​ជីក​កកាយ​។​យ៉ាងនេះ​ក្ដី ក៏​ក្រុម​អ្នកជំនាញការ​ជឿថា​គេ​នឹង​រកឃើញ​បុរាណវត្ថុ​ធ្វើ​អំពី​មាស​ជាច្រើន​ទៀត​នៅ​តំបន់​ខ្ពង់រាប​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *