សូមបងប្អូនប្រុងប្រយ័ត្ន! អ្នកប្រើប្រាស់ម៉ាស៊ីនទឹកក្តៅ ទឹកត្រជាក់ គួរកុំប្រើវាយូរឆ្នាំពេក ប្រយ័ត្នជួបរឿងអកុសលដូចគ្រួសារមួយនេះ… (មានវីដេអូ)
ថៃ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ហើយបានបណ្តាលអោយក្មេងអាយុ ១០ ឆ្នាំម្នាក់បានឆក់ស្លាប់ពេលកំពុងងូតទឹក គឺដោយសារតែប្រើម៉ាសុីន ទឹកក្តៅទឹកត្រជាក់ ដែលដាក់នៅក្នុងផ្ទះ ។
ក្រោយពេលចុះពិនិត្យរបស់សមត្ថកិច្ចនិង អ្នកជំនាញបានរកឃើញថា ការដែលឆក់បណ្តាលអោយក្មេងស្តាប់នេះគឺបណ្តាលមកពី សម្ភារៈប្រើប្រាស់សម្រាប់ ទឹកក្តៅទឹកត្រជាក់ ដែលដាក់បំពាក់ក្នុងផ្ទះនោះ ប្រើរយៈពេលយូរឆ្នាំពេក ទើបបណ្តាលអោយឆក់ស្លាប់បែបនេះ ។
ក្រោយពីត្រួតពិនិត្យរួចហើយ សមត្ថកិច្ចថៃ បានសំណូមពរឱ្យប្រជាពលរដ្ឋដែលនិយមប្រើម៉ស៊ីនទឹកក្តៅ ទឹកត្រជាក់ សូមកុំប្រើសម្ភារៈទាំងនេះយូរពេក ហើយឧស្សាហ៍ឱ្យអ្នកបច្ចេកទេសមកពិត្យផង បើមិនដូចនោះទេ វានឹងជួបរឿងគួរឱ្យសោកស្តាយដូចនេះទៀត ជាមិនខានឡើយ ៕
មានវីដេអូខាងក្រោម៖