ពិធីដាក់បណ្តាសាដោយប្រើតុក្កតាចំបើង!

តើ​អ្នក​ធ្លាប់ស្អប់នរណាម្នាក់ដែរទេ? ស្អប់រហូតដល់ថ្នាក់គ្រាន់តែឃើញម្នាក់នោះក៏​អ្នកខឹង។ ម្នាក់នឹងអាចជាអតីត​គូស្នេហ៍ ថ្នាក់លើដែលចូលចិត្តរអ៊ូរទាំឬអតិថិជនដែលពិបាកផ្គាប់ចិត្ត។ ពេលជួបរឿង​បែបនេះ តើអ្នកធ្វើអ្វី?អ្នកផឹកស្រា ដើរទិញឥវ៉ាន់ឬច្រៀងខារ៉ាអូខេជាមួយមិត្តភក្តិដើម្បី​បំ​ភ្លេចមនុស្សដែលគួរអោយស្អប់? ចុះបើមិន​អាច​ភ្លេចត្រូវធ្វើដូចម្តេច?

ក្នុង​ស្ថាន​ភាព​នេះជនជាតិជប៉ុនមានមធ្យោបាយមួយជួយបញ្ចេញកំហឹង។នេះគឺជាឧបករណ៍ប្រើដើម្បីដាក់បណ្តាសារបស់ប្រជាជនជប៉ុនពីបុរាណរួមមាន​តុក្កតាធ្វើពីចំបើង និងដែកគោល។យករបស់ទាំងនេះទៅកន្លែងដើមឈើបុរាណមួយ​នៅក្នុងប្រាសាទគេហៅថា Goshinboku ។

ជនជាតិជប៉ុនជឿថា Goshinboku ជាជម្រកនៃវិញ្ញាណ ដូច្នេះ Goshinboku ច្រើនតែរៀបចំចម្លែងដូចក្នុងរូបភាព។ នៅទីនេះចាប់ពីម៉ោង ១-៣ ព្រឹករៀបចំពិធី។ ពេលនោះគឺពាក់កណ្តាលអធ្រាត្រដល់ព្រឹកព្រលឹមនៅប្រាសាទគ្មានពន្លឺ ហើយក៏គ្មានមនុស្សដែរ។ ប្រសិន​បើ​ចង់​ដាក់​បណ្តាសានរណាម្នាក់អ្នក​ត្រូវ​លះ​បង់បន្តិច។

តើអ្នក​ចង់​អោយរឿងអាក្រក់អ្វីកើតឡើងចំពោះមនុស្សដែលអ្នកស្អប់? បន្ទាប់មកចាក់ដែក​គោល​អោយត្រូវ​កន្លែង​នឹង។
ចាក់ត្រង់ក្បាល៖ ជួបគ្រោះថ្នាក់ឬឧប្បត្តិហេតុ
ចាក់ត្រង់ដៃ៖ ត្រូវគេបោក

ចាក់ត្រង់​ទ្រូង៖ ស្លាប់
ចាក់ត្រង់ជើង៖ ជួបរឿងផិតក្បត់

ដើម្បីធ្វើពិធីបណ្តាសាអ្នក​ត្រូវ​បំ​ពេញលក្ខខណ្ឌពីរ ដំបូង​អ្នក​ត្រូវបញ្ចូនវិញ្ញាណមនុស្សដែល​អ្នក​ចង់​ដាក់បណ្តាសាចូលតុក្កតាចំបើង
បន្ទាប់មកអ្នកត្រូវភ្ជាប់ព្រលឹងជាមួយអារក្ស។

ត្រៀមរៀបចំពិធីសាសនា ឧបករណ៍ដែល​ត្រូវរៀបចំ៖
តុក្កតាចំបើង
ដែកគោល

ញញួរ
សម្លៀកបំពាក់ស (អាវពណ៌ស និងខ្សែក្រវ៉ាត់ពណ៌ស)
ក្រណាត់រុំ​ក្បាល

ស្បែកជើងកែងឈើ
កញ្ចក់ឆ្លុះខ្មោច
ក្រាសសិតសក់

ទៀនពីរ
ម្សៅផាត់មុខ (សម្រាប់ធ្វើមុខ​អោយ​ស)
ក្រែមបបូរមាត់ពណ៌ក្រហម

ថ្នាំលាបអោយ​ធ្មេញ​ខ្មៅ
ឧបករណ៍មុតស្រួចសម្រាប់ការពារខ្លួន (ឧទាហរណ៍កាំបិតតូច)
ធ្វើតុក្កតាចំបើង៖

ភ្ជាប់ចំបើងជាមួយខ្សែលួសដែក ញែកចំបើងដោយប្រើកន្ត្រៃចេញជារូបរាងមនុស្ស។
ក្រោយ​ពេលរួចបិទរូបថតមានឈ្មោះរបស់បុគ្គលនោះលើតុក្កតាចំបើង។

អ្នក​ត្រូវ​ទៅដល់ Goshinboku អោយ​ទាន់ពេលដើម្បីរៀបចំពិធីនេះ (ពីម៉ោង ១ ដល់ម៉ោង ៣ ព្រឹក)។
នេះជាពេលវេលាយប់ព្រឹកលាយឡំអារក្សអាចបង្ហាញខ្លួន។

បន្ទាប់មកទៀតលាងដៃឱ្យស្អាតចាក់ទឹកត្រជាក់លើក្បាលដើម្បីសម្អាតរាងកាយ។ ហើយស្លៀកសម្លៀកបំពាក់ពណ៌​ស ផាត់មុខ​ស លាបធ្មេញអោយខ្មៅ និងលាបបបូរមាត់ក្រហម។ ចងក្រណាត់លើក្បាលរួចដាក់ទៀនលើថ្ងាសទាំងសងខាង។ ព្យួរកញ្ចក់ឆ្លុះខ្មោចមុខទ្រូងរបស់អ្នក ហើយដាក់កាំបិតការពារក្នុងហោប៉ៅ។ បៀមក្រាសក្នុង​មាត់ ពាក់ស្បែកជើងកែង ហើយដើរឆ្ពោះទៅប្រាសាទ។

ចាប់ផ្តើមធ្វើពិធី
ស្រមៃគិតមនុស្សដែល​អ្នក​ស្អប់ក្នុង​គំនិត ប្រើដែក​គោលដំភ្ជាប់តុក្កតាចំបើងលើដើមឈើត្រង់កន្លែងដែលអ្នកចង់។
ត្រូវចងចាំថាធ្វើពិធីនេះរយៈពេល ៧ ថ្ងៃជាប់គ្នា។

មានរឿងមួយ​ត្រូវកត់សម្គាល់នោះគឺក្នុងអំឡុងពេលធ្វើពិធីនេះមិន​ត្រូវ​អោយ​អ្នក​ដទៃមើលឃើញោអ្នកឡើយ។
បើមិន​ដូច្នេះបណ្តាសានឹ​ងធ្លាក់មកលើអ្នក​វិញ។

ខ្ញុំគិតថាត្រូវស្អាប់នរណាម្នាក់ខ្លាំងទើបធ្វើពិធីនេះ។
ពិធីនេះមិន​ត្រឹមតែបង្កអន្តរាយដល់ភាគីប៉ុណ្ណោះទេ ថែមទាំងមានគ្រោះថ្នាក់ដល់អ្នកដែល​ធ្វើផងដែរ។
ប្រសិនបើត្រូវ​លះបង់ច្រើនយ៉ាងនេះ ហេតុអ្វីមិនបោះបង់ ហើយរស់ដោយភាពរីករាយ។

Leave a Reply

Your email address will not be published. Required fields are marked *