អាថ៌កំបាំង មិនញ៉ាំអាហារ មិនផឹកទឹក នៅតែអាចរស់ជាធម្មតា!

តើអ្នកជឿទេថាមានមនុស្សមួយ​ចំនួនគ្រាន់តែដកដង្ហើម (មិនចាំបាច់បរិភោគ ផឹកទឹក ដេក និងសម្រាក) ក៏អាច​រស់បាន? មនុស្សទាំងនេះគេហៅថា Breatharian ។ក្នុងរូបភាពខាងក្រោមគឺលោក Akiyama ចាប់ពីឆ្នាំ ២០០៨ គាត់ចាប់ផ្តើមឈប់ទទួលទាននៅតែមានសុខភាពល្អ។

លោក Akiyama គឺជាមេធាវីម្នាក់ បន្ទាប់ពីបានចូលរួមសិក្ខាសាលានៅអូស្រ្តាលីក្នុងឆ្នាំ ២០០៦ ជាពេលដែលគាត់​ឈប់បរិភោគ។ គាត់ស្គាល់ពាក្យ Breatharian ពីសិក្ខាសាលាដោយមាន​ចម្ងល់ក៏សម្រេចសាក​ល្បង។ដំបូងគាត់ចាប់ផ្តើមកាត់បន្ថយចំនួនអាហារដែលទទួលទានក្នុងមួយថ្ងៃ បន្ទាប់មក​កាត់​បន្ថយ​អាហារបន្តិចម្តងៗ។ អាហាររបស់គាត់ភាគច្រើនមានបន្លែ និងផ្លែឈើ។ រហូត​ដល់​ឆ្នាំ ២០០៨ គាត់​មិន​ចាំបាច់​បរិភោគក៏​អាច​រស់​​នៅ​ធម្មតា។

ក្រៅពីនេះប្រសិនបើមនុស្សធម្មតាត្រូវគេងពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃលោក Akiyama ចំណាយពេលត្រឹមតែ ២ ម៉ោងសម្រាប់គេងប៉ុណ្ណោះ។សុខភាព​របស់លោក Akiyama មិន​មាន​អ្វីប៉ះ​ពាល់ឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណឹងគាត់ថែមទាំងមានសុខភាពមាំមួនផងដែរ។ គាត់បានបំបែកឯតទគ្គកម្មផ្ទាល់ខ្លួនរត់ក្នុង​ចម្ងាយ ១០០ ម៉ែត្រ លឿនជាងកាលពី ១០ ឆ្នាំមុនទៅ​ទៀត។

អតីតកាលរបស់លោក Akiyama ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន។ មុននឹងក្លាយជាមេធាវីម្នាក់លោក Akiyama ប្រឡងធ្លាក់ ៣ ដង។ គាត់​រៀនរហូត​ដល់​ថ្នាក់រាងកាយ និង​វិញ្ញាណ​របស់គាត់រងសម្ពាធជាទម្ងន់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចកំពុង​ស្ថិតក្នុងនរក។ទោះជាយ៉ាងណាក្នុងស្ថានភាពនោះលោក Akiyama នៅតែមិនបោះបង់ក្តីស្រមៃ បន្តការសិក្សា ហើយប្រឡងជាប់សាលាច្បាប់បន្ទាប់ពីបរាជ័យជាច្រើនលើក។

ចាប់តាំងពីពេលនោះមកគាត់តែងជឿជាក់ថាអ្វីគ្រប់យ៉ាងគាត់អាចធ្វើបានអោយតែព្យាយាមមិនចុះចាញ់។ សូម្បី​តែរឿងដែលមិនសមហេតុផលដូចជាការរស់នៅដោយមិនបរិភោគឬដេកក៏ប្រែជាការពិតដែរ។មិនត្រឹមតែលោក Akiyama ដែលរៀបរាប់ខាងលើប៉ុណ្ណោះទេ នៅប្រទេសជប៉ុនមានមនុស្សជាច្រើនទទួលជោគ​ជ័យ​ក្លាយជា Breatharian ។ទោះជាយ៉ាងណាក៏ដោយរហូតមកដល់សព្វថ្ងៃអ្នកវិទ្យាសាស្ត្រនៅតែមិនអាចពន្យល់ពីបាតុភូតនេះនៅឡើយទេ ដូច្នេះ​យល់ល្អអ្នក​កុំព្យាយាម​សាកល្បង។

Leave a Reply

Your email address will not be published. Required fields are marked *